ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រជាពលរដ្ឋស​ម្រុកដក​មើមដំឡូងមី ខ​ណៈទីផ្សារហក់​ឡើងខ្ពស់ ទោះបីជា​មិនទាន់​ដល់ខែ​ដកក៏​ដោយ
Fri,11 December 2020 (Time 12:15 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 387នាក់)


ខេត្តប៉ៃលិន៖គេសង្កេតឃើញប្រជា​ពលរដ្ឋស្ទើរគ្រប់ទីកន្លែងក្នុងខេត្តប៉ៃលិន បាននាំគ្នាសម្រុ​កប្រ​មូលផ​លដំឡូងមី ដោយជួលកម្មករឱ្យចូលទៅដកដើមដំឡូង នៅក្នុងចម្ការរបស់ខ្លួន រួចដឹកយក​មើមទៅ​លក់នៅតាមស្តង់នានាក្នុងខេត្ត ខណ:ទីផ្សារ​ដំឡូងមីហក់ឡើងខ្ពស់​ជាងមុននិងអ្នកខ្លះ​មើមដំឡូងមីមិន​ទាន់​ដល់ពេលដកក៍ដោយនិងម្យ៉ាង បើទោះបីជាជម្ងឺកូវីដ១៩ កំពុងវាយលុកចូល​សហគមន៍ក៏​ដោយ ។

ជាក់ស្តែងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២​០នេះ មានកសិករ ជាច្រើនគ្រួសារ កំពុងមមាញឹកប្រមូលផ​លដំឡូងមី ក្នុងចម្ការរបស់ខ្លួន ស្ថិតនៅភូមិបរថ្មី សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

បើតាមប្រភពព័ត៌មា​នពីបុរសម្នាក់ ​ឈ្មោះ បូ រី អាយុ៤០ឆ្នាំ ប្រពន្ធ ឈ្មោះ សុង ណែម អាយុ៤០​ឆ្នាំ​ដូចគ្នា រស់​នៅភូមិបរហ៊ុយជើង សង្កាត់បរយ៉ា​ខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយជួលដីគេដាំដំឡូង​មី ចំនួន១.៥ហិកតា តម្លៃ៧​០០០បាត(ប្រាក់ថៃ)ស្មើជិត១​លានរៀល ស្ថិតនៅភូមិបរថ្មី សង្កាត់បរ​យ៉ាខា ក្រុង​ប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ពួកគាត់ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដោយសង្កេត​ឃើញនៅដើមខែធ្នូ ឆ្នាំ២​០២០នេះ តម្លៃទី ផ្សារដំឡូងមី ហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ ដោយ១គីឡូ​ក្រាម ឈ្មួញទិញ តម្លៃ២.​៧បាត(ប្រាក់ថៃ)ស្មើជាង៣០០រៀល ប៉ុន្តែមួយអាទិត្យក្រោយមក ស្រាប់តែ​ទីផ្សារមានការធ្លាក់ចុះបន្តិចវិញ ដោយឈ្មួញទិញត្រឹមតែ១គីឡូក្រាម ២.៥០បាត ប៉ុណ្ណោះ ដែលធ្វើ​ឱ្យ​ពួកគាត់មានការព្រួយបារម្ភក្រែងតម្លៃទីផ្សារដំឡូងមី បន្តធ្លាក់ចុះថែមទៀត ទើបនាំគ្នាម្នីម្នាក់​ជួលកម្មករឱ្យដក ដឹកយកទៅលក់នៅស្តង់ក្បែរចម្ការតែម្តង ។

ប្រភពដដែ​លបន្តទៀតថា តម្លៃទីផ្សារប៉ុណ្ណឹងអាចទទួលយកបានទោះបីជាធ្លាក់ចុះបន្តិចក៏ដោយ ព្រោះឆ្នាំមុន​ៗ តម្លៃទីផ្សារដំឡូងមី ត្រឹមតែ១គីឡូក្រាម ១.៥០ ទៅ២.១៥បាត(ប្រាក់ថៃ)ប៉ុណ្ណោះ ហើយពួកគាត់ក៏សំណូមព​រឱ្យអាជ្ញាធរខេត្តប៉ៃលិន ជួយសម្របសម្រួល ដើម្បីឱ្យតម្លៃទីផ្សារនៅថេរ ដដែល ឬឡើងខ្ពស់ជាងនេះ ព្រោះពួកគាត់ត្រូវការជួលដីគេដាំដំឡូងមី ជួលកម្មករប្រមូលផល និងជួល​រថយន្តគេដឹកយកទៅលក់ផងដែរ បើតម្លៃទីផ្សារនៅខ្ពស់ គាត់អាចនឹងសល់ថវិកាខ្លះៗ សម្រាប់ យកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ ។

ចំណែក​បុរសម្នាក់ទៀតមាន ឈ្មោះ ហែម ភីន អាយុ៧១ឆ្នាំ បានរៀបរាប់ឱ្យដឹងថា​៖គាត់បានដាំដំ​ឡូងមី ចំនួន៤ហិកតា នៅលើដីចម្ការរបស់ខ្លួន តាំងពីដើមឆ្នាំ២០២០មកម្លេះ ហើយបន្ទាប់ពី​ប្រមូ​លផល​នៅក្នុងចម្ការខាងលើរួចរាល់ គាត់នឹងហៅកម្មករទាំងអស់នេះ ទៅប្រមូលផល​នៅក្នុងចម្ការ​របស់ខ្លួន ដែរ ដើម្បីលក់យកប្រាក់សងបំណុលគេ ។គាត់បន្ថែមទៀតថា ដោយសង្កេត​ឃើញតម្លៃទី​ផ្សារដំឡូ ងមីឡើងខ្ពស់ត្រដែតបែបនេះ គាត់ពិតជាមានការរំភើងយ៉ាងខ្លាំង ហើយក៏មិនបង្អង់យូរដែរ ក្រែង តម្លៃទីផ្សារធ្លាក់ចុះវិញ នាំឱ្យលក់ខាតអស់ច្រើន ។

ពាក់ព័ន្ធនឹងបញ្ហា​នេះ លោក ឃឹម ប៉េងថុង ប្រធានការិយាល័យច្រកទ្វារអន្តរជាតិព្រំ បានឱ្យដឹង​កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះថា ៖ តម្លៃទីផ្សារដំឡូងមី បានស្ទុះឡើងជាងឆ្នាំមុនៗ ក្នុង១គីឡូក្រាម ឈ្មួញទិញ រហូតដល់២.៧បាត(ប្រាក់ថៃ) ដែលពុំធ្លាប់មានពីមុនមក ។

បើទោះបីជាបញ្ហាជម្ងឺកូវីដ១៩ កំពុងវាយប្រហារពិភពលោកក៏ដោយ ។ លោកបន្តទៀតថា ប៉ុន្តែក្រោយមកតម្លៃដំឡូងមីស្រស់ មានការធ្លាក់ចុះវិញបន្តិច ដោយ១គីឡូ ក្រាមឈ្មួញទិញត្រឹមតែ ២.៥បាតប៉ុណ្ណោះ ដោយសារតែខាងក្រសួងសាធារណការ និងដឹកជញ្ជូនថៃ និងអាជ្ញាធរថៃ ចុះមក​ត្រួត​ពិនិត្យនៅព្រំដែន កម្ពុជាថៃ ដោយមិនអនុញ្ញាតិឱ្យដឹកកសិផលដំឡូងមីលើសទម្ងន់នោះឡើយ ។

លោកបញ្ជាក់ថា ដូច្នេះ សូមឱ្យប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ប្រញាប់ប្រមូលផល​ឱ្យទាន់ពេលវេ​លា ខណ:ពេលដែលកសិផលដំឡូងមីកំពុងឡើងថ្លៃ បើទុកយូរទៀត អាចនឹងនៅដដែល ឬក៏ធ្លាក់​ចុះជាង​មុន ។

ចំពោះការបង់ប្រាក់ថ្លៃនាំចេញ ខាងយើងមិនទា​មទារឱ្យឈ្មួញបង់ប្រាក់ហួសកំណត់នោះទេ ដើម្បី​ឱ្យខាងមន្រ្តីប្រចាំការនៅច្រកទ្វារ មានថវិកាសម្រាប់ទិញទឹកផឹក និងទិញនំចំណីខ្លះៗ ដែរ ហើយចំ​ពោះបញ្ហាចោទថា ខាងមន្រ្តីនៅស្ថាប័នទាំងអស់ទារយកថវិកាពីឈ្មួញច្រើន គឺមិនពិត ប្រាកដ​នោះ​ទេ គឺឈ្មួញមានការរកស៊ីកាច់កុងគ្នា ទើបទម្លាក់កំហុសទៅលើច្រកទ្វារ ហើយខាងលោក ក៏ខិត​ខំធ្វើ​ការស​ម្របសម្រួលឱ្យភាគីថៃ មានការបញ្ចុះការបង់ថ្លៃកសិផលដែលនាំចូល ទៅប្រទេសរប​ស់ខ្លួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4008 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51715 នាក់
ខែនេះ :
510148 នាក់
3 ខែនេះ :
1050007 នាក់
សរុប :
17645100 នាក់