ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រុមការងារ​យុវជន ស.ស.យ.ក ខេត្តប៉ៃ​លិន បន្តចុះផ្សព្វ​ផ្សា​យពីវិធានការ ការពារជម្ងឺកូវីដ១៩ នៅ​តាមតំ​បន់ដាច់ស្រយាល
Fri,11 December 2020 (Time 11:47 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 335នាក់)


ខេត្តប៉ៃលិន៖ដោយមានការណែនាំពី​សំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន រហូតមកដល់​ពេលនេះ ក្រុមការងារបានបន្តចុះធ្វើការផ្សព្វផ្សាយពីវិធានការ ការពារ ទប់​ស្កាត់ ការរីករាលនៃជម្ងឺកូវីដ-១៩ ហើយក៏បាននាំយក ម៉ាស់ ជែលអាល់កុល និងទឹកអាល់កុល ដែល​​ជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទៅចែកជូន​ដល់ប្រជា​ពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន សម្រាប់ប្រើប្រាស់ ដើម្បីការពា​រចំពោះបញ្ហាជ​ម្ងឺដ៏កាច​សាហាវមួយនេះ។បើទោះបី ជានៅក្នុង​ខេត្តប៉ៃលិន មិនទាន់មានករណី​ប្រជាពលរដ្ឋណាម្នាក់ ឆ្លងជម្ងឺកូ​វីដ១៩ នេះក៏ដោយ ក៏កា​រការពារ ប្រសើរជាងការព្យាបាលផងដែរ ។

ជាក់ស្តែងកាលពី​វេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២​០២០ ក្រុមការងារយុវ ជន ស.​ស.យ.ក សង្កាត់​បរយ៉ាខា បន្ទាប់ពីទទួលបានកា​រណែនាំពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រី​មុំ ប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ចុះធ្វើការអប់រំណែនាំជូនប្រជាពល រដ្ឋ ឱ្យកាន់តែ​យល់​ដឹងច្បាស់ពីរបៀបការពារ កុំឱ្យមានការឆ្លងជម្ងឺកូវីដ១៩ ដល់ក្រុមគ្រួសារ និងសហ​គមន៍ផងដែរ ។

បើតាមការរៀបរាប់ពីលោក ខេម សុវណ្ណារិទ្ធ ប្រធាន ស.ស.យ.ក សង្កាត់បរយ៉ាខា បានរៀប​រាប់​ឱ្យដឹងថា៖​ក្រុមការងាររបស់លោក បានធ្វើការចុះអប់រំណែនាំ​ដល់ប្រជាពលរដ្ឋ នៅក្នុង​សង្កាត់​បរ​យ៉ាខា ចំនួន៧ភូមិ ដោយឱ្យប្រជា​ពលរដ្ឋទាំងអស់ ត្រូវលា​ងដៃនឹងសាប៊ូឱ្យបានជាប់ជានិច្ច ក៏ត្រូវ​ប្រើទឹកអាល់​កុល ឬជែល ដើម្បីការពារ កុំឱ្យមានការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ និងត្រូវ​ចូលរួម​ទាំងអស់គ្នា ទើបអាចទទួលបានជោគជ័យ ។ លោកបញ្ជាក់ទៀតថា ការចុះអប់រំពាក់​ព័ន្ធនឹងបញ្ហា​នេះ គឺធ្វើ​ឡើងចំនួនពីរលើកមកហើយ ដោយថ្ងៃនេះ គឺអប់រំបន្តរហូតដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងភូមិ​នានក្នុងសង្កាត់បរយ៉ាខាទាំងមូល អាចយល់ដឹងពីការការពារផងដែរ ។

សូមបញ្ជាក់ថា ក្រុមការ​ងារ ស.ស.យ.ក ខេត្តប៉ៃលិន ទាំង៨ឃុំ សង្កាត់ គឺបានបែងចែកគ្នាចុះ​ធ្វើការ​នៅ​តាមមូលដ្ឋានរបស់ខ្លួន ជារៀងរាល់ថ្ងៃដូចភ្លៀងរលឹម ដើម្បីបញ្ជ្រៀបព័ត៌មាននេះ ដល់ប្រជាព​លរដ្ឋទាំង​អស់ ឱ្យយល់ដឹងខ្ពស់ ​មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជម្ងឺកូវីដ១៩ ព្រមទាំងរស់នៅត្រូវមា​នអនាម័យ ហូបស្អាត ផឹកស្អាត ដើម្បីថែរក្សា​សុខភាពឱ្យមាំមួន បំពេញការងារយ៉ាងរលូន​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2794 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50501 នាក់
ខែនេះ :
508934 នាក់
3 ខែនេះ :
1048793 នាក់
សរុប :
17643886 នាក់