ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោក សាំង ឃឿន មេភូមិអូឬស្សី ៖ប្រាសាទកំពូលបី ទុកចោលនៅបរិវេ​ណកាស៊ីណូ ដោយគ្មាន​អ្នក​ថែរក្សារ ​មានទាំង​លា​មកមនុស្ស សត្វធ្វើឲ្យស្អុយ ឆ្អាបឆ្អេះ ទើបលោកដឹក​យកមកដា​ក់ធ្វើឃ្លោង​ទ្វា​វត្ត
Tue,01 December 2020 (Time 05:27 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 357នាក់)


ខេត្តបន្ទាយមានជ័យ៖ប្រាសាទកំពូលបីដែលជានិមិត្តរូបរបស់ខ្មែរ ដែលមហាជនបានឃើញនៅមា​ត់​ច្រកទ្វាអន្តរជាតិប៉ោយប៉ែតរាប់សិបឆ្នាំកន្លងមកហើយនោះ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០២០ អាជ្ញាធរមូលដ្ឋានពុទ្ធបរិស័ទនិងព្រះសង្ឃ បានរៀបចំពិធីក្រុងពាលីតាមបែបបទព្រះពុទ្ធសាសនារ​បស់ខ្មែរ ដើម្បីបុកគ្រឹះបណ្តុះសសរដាក់ប្រសាទកំពូលបី ធ្វើជាឃ្លោងទ្វាវត្តអូរឬស្សី ស្ថិតនៅក្នុង​សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសារាជរដ្ឋាភិបាលកសាងជំនួស​មកវិញនូវអគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មីដ៏ធំមួយមានកំពស់៣ជាន់ និងមាន​អគារសម្រាប់​បំពេញបែបបទឆ្លងច្រ​កព្រំដែនថ្មីរំលេច ដោយក្បូក្បាច់រចនាបថខ្មែរយ៉ាងល្អប្រណីត ដែលជាការលើកកម្ពស់សម្រស់ដែនដី​កម្ពុជានៅ ច្រកទ្វារប៉ោយប៉ែតឲ្យលេចត្រដែតឡើងមិនដូចពី អតីតកាលទៀតនោះឡើយ។

សូមបញ្ជាក់ដែរថា ប្រាសាទកំពូលបីទាំងមូល ត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែត ឲ្យជំនាញ​ធ្វើការកាត់ ជាចំណែកៗ ដើម្បី​ងាយស្រួលក្នុងការស្ទូច យកទៅរក្សាទុកនៅចំណុចបរិវេណកាស៊ីណូ ក្រែនដាយ ម៉ិន ស៊ីធី បណ្តោះអាសន្នសិន នៅក្នុងអំឡុងឆ្នាំ២០១៨ ដែលអាជ្ញាធរក្រុងជំនាន់លោកសាន ស៊ាន ហូន ជាអភិបាលក្រុង គ្រោងនឹងយកមកដាក់នៅចំណុចរង្វង់ ធ្វើជារង្វង់​មូលឋានសួរ ដែលរចនា បែបបទជារបស់ខ្មែរសុទ្ធសាធ ដោយចំណាយទឹកប្រាក់រហូតទៅដល់៥០ម៉ឺនដុល្លា ក្រោយមក​ពោល​គឺកាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ត្រូវបានអាជ្ញាធរក្រុង រុះរើកម្ទេចចោលវិញ បន្ទាប់ពីមាន លិខិតចំណារបស់ក្រសួងមហាផ្ទៃ ។

បើតាមលោក សាំង ឃឿន មេភូមិអូឬស្សីបាន​ឲ្យដឹងថា ដោយសារប្រាសាទកំពូលបីខាងលើ នេះ កាត់យកមកហើយទុកចោល ដោយគ្មានអ្នកថែរក្សារឲ្យបានត្រឹមត្រូវហើយនៅបរិវេណនោះ មាន លា​មកមនុស្ស សត្វ និងមានអ្នកជួកគ្រឿង​ញៀនចោលសំ​រាមពាសវាលពាសកាលធ្វើឲ្យស្អុយ ឆ្អាបឆ្អេះ ថែមទៀត ដោយមានការសោកស្តាយ ទើបលោកសម្រេចចិត្ត ស្នើសុំថ្នាក់ដឹកនាំក្រុង ខេត្ត ដើម្បីយកមករក្សារទុកនៅទីវត្តអារាម ដោយចំណាយថវិកាពីសប្បុរសជន​​ ពុទ្ធបរិស័ទ ដើម្បីដឹក ជញ្ជូនយកមកទុកនៅខាងមុខវត្ត លុះមកដ​ល់ពេលនេះបានរៀបចំធ្វើពិធីក្រុងពា លីបុកគ្រឹះបណ្តុះ សសរធ្វើជាខ្លោងទ្វាវត្តតែម្តងទៅ ដោយចំណា​យថវិការប្រមាណជា៣ ទៅ៤ម៉ឺនដុល្លា ជាថវិការបស់ សប្បុរសជន ពុទ្ធបរិស័ទនានា ជួយឧបត្តម្ភ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8958 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
101326 នាក់
ខែនេះ :
517030 នាក់
3 ខែនេះ :
1125714 នាក់
សរុប :
17730478 នាក់