ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ចុះណែនាំ និងចែកម៉ាស ជូនដល់បងប្អូន​អា​ជីវលក់​ដូរ​នៅផ្សារ​ ក្នុង​ក្រុងប៉ៃ​លិន
Thu,10 December 2020 (Time 04:46 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 402នាក់)


ខេត្តប៉ៃលិន៖ក្នុងឱកាសអញ្ជើញ​ចុះណែ​នាំដល់​បងប្អូន​អាជីវករ​លក់ដូរនៅ​ផ្សារប៉ាងរ​លឹម ស្ថិត​ក្នុងភូមិ​ប៉ាងរលឹម សង្កាត់អូរតាវ៉ៅ និងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ អំពីការការ​ពារជំងឺកូវិដ-១៩ ដោយត្រូវពា​ក់ម៉ាស និងលាងដៃ​ជាមួយ​សាប៊ូ ឬអា​កុល និងជែលឱ្យបានញឹកញាប់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាល​ខេត្តប៉ៃលិន អមដំណើរ​ដោយ​ឯកឧត្តម ឃ្លោក នួយ,ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ បានមានប្រសា​សន៍​ណែនាំដល់បង​ប្អូនអា​ជីវករ​លក់​ដូរ​នៅ​ផ្សារចំនួនពីរខាងលើថា៖ដោយ​មាន​ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រ​ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា រាជរដ្ឋាភិបា​លកម្ពុជា បានសម្រេចបិ​ទទីតាំងមួយចំនួន សម្រាប់​ធ្វើចត្តា​ឡីស័ក ដើម្បីគ្រប់គ្រងសភាព​ការណ៍ការរីករាលដាលជំងឺកូវីដ ១៩។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា៖ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩ បងប្អូនអា​ជីវករត្រូវពាក់ម៉ាស និងលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុល ម្យ៉ាងវិញទៀត ប្រសិនបើ​មានករណីឆ្លងដូចករណីនៅផ្សារ AEON 1 យើងត្រូវធ្វើបិទផ្សារជាបណ្តោះអាសន្នដូចគ្នា ដើម្បីធ្វើច​ត្តាឡីស័ក ហើយនឹងធ្វើឱ្យប៉ះពាល់ដល់ការលក់ដូរបងប្អូនផងដែរ ដូច្នេះសូមបងប្អូនអា​ជីវករត្រូវចូលរួមទប់ស្កាត់ជំងឺកូវី១៩ ទាំងអស់គ្នា។

នៅក្នុងឱកាសនោះដែរ អភិបាលខេត្តប៉ៃលិនក៏បាន ក្រើនរំ​លឹកឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន​គ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំ​ផ្សព្វផ្សាយ និង​ណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3287 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50994 នាក់
ខែនេះ :
509427 នាក់
3 ខែនេះ :
1049286 នាក់
សរុប :
17644379 នាក់