ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម អភិបាលខេត្ត សំណូមពរបងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស ចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យ បានខ្ជាប់ខ្ជួនជានិច្ច ត្រូវពាក់មួកសុវត្ថិភាព រាល់ពេលធ្វើដំណើរ តាមទោចក្រយានយន្ត
Mo,20 Januar 2020 (Time 09:04 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 488នាក់)


ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានសំណូមព​រដល់ប​ងប្អូនប្រ​ជាពលរដ្ឋ ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់​ចូលរួមគោរពច្បាប់ចរាចរណ៍​ឱ្យបានខ្ជាប់ខ្ជួនជានិច្ច ត្រូវពាក់មួក​សុវត្ថិ​ភាពរាល់ ពេលធ្វើដំណើរតាមទោចក្រយានយន្ត និងជាពិសេសអាជ្ញាធរ​មានសមត្ថកិច្ច ត្រូវជួយផ្សព្វផ្សាយ​អប់រំច្បាប់​ចរា​ចរណ៍ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស​នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានទូលំទូលាយ។

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍សំណូមពរ​បែបនេះក្នុងឱកាសដែលឯកឧត្តម​ បានអញ្ជើញ​ជាអធិបតីក្នុង​សិក្ខាសាលាស្តីពី«អត្ថប្រយោ​ជន៍ នៃការធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ និងនីតិវិធីអ្ន​ករងគ្រោះត្រូវ​បានសំណង»។ពិធីនេះសហការរៀបចំដោយរដ្ឋបាលខេត្ត និងក្រុមហ៊ុន អេចអាយ ម៉ាយក្រូ អ៊ីនសូរេន (H.I Micro-Insurance) ដែលប្រព្រឹត្តទៅ​នៅព្រឹកថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែម​ករា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ដោយមានអញ្ជើញចូលរួមពីសំណា​ក់ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីអភិបា​ល អភិបាលរងក្រុង ស្រុក លោក លោកស្រីជាប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រជា​ពលរដ្ឋ និងសិស្សានុសិស្ស ក្នុងខេត្តសរុបចំនួន២១៣នាក់​។

ក្នុងពិធីដ៏មានសារៈសំខាន់នេះឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈសិក្ខាសាលា​ក្នុងថ្ងៃនេះ ឯកឧត្តម លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស និងយុវជន នឹងបានយល់​ដឹងកាន់តែស៊ីជ​ម្រៅថែមទៀតអំពីអត្ថប្រយោជន៍ និងនីតិវិធី នៃការប្រើប្រាស់​សេវាធានារ៉ាប់រង​ដល់ជនរងគ្រោះ​ដោយគ្រោះថ្នាក់ចរាចរណ៍ (RVI) និងសូមលើកទឹកចិត្តឲ្យចូលរួមចោទសួរ និងពិភាក្សា​ដេញដោល លើប្រធានបទ​នីមួយៗឲ្យយល់កាន់តែច្បាស់ ដើម្បីជាមូលដ្ឋានក្នុងការសម្រេចចិត្តចូលរួមប្រើប្រាស់ ឬមិនប្រើប្រាស់សេវានេះ។

វត្តមាននៃការធ្វើប្រតិបត្តិការផ្ត​ល់សេវាកម្មធានារ៉ាប់រងដល់​ជនរងគ្រោះដោ​យគ្រោះថ្នាក់ចរាចរណ៍ (RVI) នៅក្នុង​ខេត្តស្ទឹងត្រែងន ពិតជា​មានសារៈសំខាន់ចាំបាច់ ព្រោះសេវា​នេះនឹងផ្តល់​អត្ថប្រយោជន៍យ៉ាងច្រើ​ន ក្នុងការជួយស​ម្រាល​បន្ទុកហិរញ្ញវត្ថុរបស់​គ្រួសារជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍​តាមដងផ្លូវ ជាពិសេសសគ្រួសារក្រីក្រ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4306 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158645 នាក់
ខែនេះ :
554371 នាក់
3 ខែនេះ :
1171616 នាក់
សរុប :
17804502 នាក់