ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម​រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ការ​ពារតែអ្នកសារព័ត៌មាន ពិត​ប្រាកដ ដែលចុះបញ្ជីទទួល​ស្គាល់​ ដោយច្បាប់ត្រឹមត្រូវ ពីក្រសួង
Mo,20 Januar 2020 (Time 06:33 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 371នាក់)


រាជធានីភ្នំពេញ​៖អ្នក​លេង Facebook មិនមែនជាអ្នកសារព័ត៌មា​ននោះ​ទេ​ ហើយក្រុមមេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ ហ៊ុន សែន ការពារ​តែអ្នកសារព័ត៌មានពិតប្រាកដ ពោលគឺជាអ្នកសារព័ត៌មាន ដែល​ធ្វើការ​ក្រោមអង្គភាពព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន និង​ទទួលស្គាល់​ដោយច្បាប់​ត្រឹមត្រូវ។

ឯកឧត្តម ខៀវ កាញា រីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍បែបនេះ ក្នុងឱកាសដែល​ឯកឧត្តម អញ្ជើញ​ជួបប្រជុំជាមួយ​ក្រុមមេធាវីស្ម័គ្រចិត្ត​សម្តេចតេជោ ហ៊ុន សែន ដែល​ដឹកនាំដោយលោក គី តិច កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ដើម្បីរៀប​ចំផែនការដំណើការ ក្នុងកា​រការពា​រក្តីជូនអ្នក​សារព័ត៌មាន ដែលធ្វើកា​រតាមក្រម​សីលធម៌និងវិជ្ជាជីវៈ។

ឯកឧត្តមបញ្ជាក់ថា អ្នកសារព័ត៌មាន​ដែលធ្វើការ​តាមក្រម​សីលធម៌​វិជ្ជាជីវៈ ពេលផ្សព្វផ្សាយ​ទៅត្រូវ​គេប្តឹងនឹងត្រូវបានទទួលសិទ្ធិ​ការពារក្តីពីមេធា​វីសម្តេចតេជោ។ចំណែក​អ្នកលេង Facebook បើសិន​ជាធ្វើអត្ថា​ធិប្បាយប៉ះពាល់អ្នកដទៃ ហើយត្រូវគេប្តឹងនោះ នឹងមិនត្រូវទទួល​បានសិទ្ធិនេះឡើយ ដោយ​សារពួ​កគេមិ​នមែនជាអ្នកសារព័ត៌មាននោះ​ទេ។

ដោយឡែកលោក គី តិច បានឲ្យដឹងថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ចាប់ផ្តើម​បើកទទួល​ការពារសិទ្ធិអ្នកព័ត៌មានវិជ្ជាជីវៈចាប់ពីថ្ងៃនេះតទៅ ហើយសម្រាប់អ្នកព័ត៌មានដែល​ធ្វើការតាមក្រម​សីល​ធម៌វីជ្ជាជីវៈប៉ុន្តែត្រូវគេប្តឹង បើត្រូវការមេធាវីស្ម័គ្រចិត្ត សម្តេចតេជោឲ្យជួយការពារក្តី ត្រូវ​ស្នើ​តាម​រយៈ​ទៅក្រសួងព័ត៌មានជាមុនសិន។

សូមប​ញ្ជាក់ដែ​រថា​ ការជួ​ប​ប្រជុំរវាង​ថ្នាក់ដឹកនាំក្រសួងព័​ត៌មាន និង​ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បាន​ធ្វើឡើង ​បន្ទាប់ពី​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា បាន​ប្រកា​សពី​ល្ងាច​ថ្ងៃទី​១៤ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រ​ណ៍កោះពេជ្រ ក្នុងឱកាសសម្តេច​អញ្ជើញសំណេះសំណាល និងពិ​សាអាហារសាមគ្តី ជាមួយអ្នកសារព័ត៌មានជិត៦ពាន់នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
548 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
103920 នាក់
ខែនេះ :
552802 នាក់
3 ខែនេះ :
1163343 នាក់
សរុប :
17805739 នាក់