ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អធិការនគរបាល​ស្រុកថ្មពួក ដឹកនាំកម្លាំងចុះណែនាំ​ដល់អាជីវករ ហាមដាក់តាំងល​ក់គ្រឿងផ្ទុះ​ ជា​ដាច់ខាត ក្នុងឱកាសបុណ្យ​ចូលឆ្នាំចិន វៀតណាម
Di,21 Januar 2020 (Time 12:33 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 396នាក់)


ខេត្តបន្ទាយមានជ័យ៖ដើម្បីធានាក្នុង​ការការពារសន្តិ​សុខសុវត្ថិភាព និងសណ្ដាប់​ធ្នាប់ជូនប្រជា​ពល​រដ្ឋ នៅក្នុងឱកាសបុណ្យប្រ​ពៃណី​ចិន វៀតណាមចំនួន៣ថ្ងៃចាប់ពីថ្ងៃទី២៥.២៦.២៧ ខែមករា ឆ្នាំ២០​២០​ខាងមុននេះ លោក វរសេនីយ៍ទោ សៅ សារឿន អធិការនគរបាល​ស្រុកថ្មពួក​ បានដឹកនាំកម្លាំង​ចុះ​ផ្សព្វផ្សាយ​អប់រំ ណែនាំដល់ក្រុមអាជីវក​រលក់គ្រឿងសម្ភារៈ សែន ចិន វៀតណា​មហាម​ដាក់តាំង​លក់គ្រឿង​ផ្ទុះដាច់ខាត​។

លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាល​ស្រុកថ្មពួក​បានមានប្រសាសន៍ថា​ ការ​ចុះ​ផ្សព្វ​ផ្សាយ​អប់រំ ណែនាំដល់អាជីវករ​លក់គ្រឿងសម្ភារៈសែន ចិន វៀតណា​ម​ហាមដាក់​តាំងលក់​គ្រឿង​ផ្ទុះនេះ ដោយអនុវត្តតាមប្រសាសន៍​ណែនាំរបស់​លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នង​ការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំង​ជំនាញ និងមេប៉ុស្តិ៍រដ្ឋបាល ចុះផ្សព្វផ្សា​យអប់​រំណែ​នាំដល់អាជីវករ​នៅចំណុច​ផ្សារ៣​កន្លែង មានផ្សារចាស់ ផ្សារបន្ទាយ ឃុំថ្មពួក និងផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាហមានជ័យ កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។

លោកវរសេនីយ៍ទោ សៅ សារឿន បានបញ្ជាក់ថា នាពេលកន្លងទៅថ្មីៗនេះ​ លោឧត្ដមសេនីយទោ អាត់ ខែម បានមាន​ប្រសា​សន៍​ក្នុងកិច្ចប្រជុំនៅ​សាលប្រជុំស្នងការកា​រខេត្ត ដោយ​លោកបាន​បញ្ជាដល់​បណ្ដាអធិការ ក្រុង ស្រុក​ទាំង៩ក្នុងខេត្តបន្ទាយ​មានជ័យ ធ្វើការជូនដំណឹង​ដល់បង​ប្អូន​ប្រជាពលរដ្ឋ ក្នុងឱកាសចូល​ឆ្នាំប្រពៃណីជាតិ ចិន វៀតណាម កូរ៉េ នៅពេ​លខាងមុខនេះ ហាមលេ​ងផាវ រំសេវ​ កាំជ្រួច​គ្រប់ប្រភេទ​ពោលគឺ​គ្រឿងផ្ទុះតែម្តង ដើម្បីធានាក្នុង​ការការពារសន្តិ​សុខ​សុវត្ថិភាព និងសណ្ដាប់​ធ្នាប់​។ក្នុងនោះលោកឧត្ដមសេនីយទោ អាត់ ខែម បានបញ្ជាក់ពីអំពីផលប៉ះ​ពាល់​នៃរំសេវ​និងកាំជ្រួច​ដែល​ជាអាវុធមួយ​ប្រើខុសអាចធ្វើឲ្យ​មនុស្សស្លាប់​បាន ដូច្នេះមន្ត្រីន​គរបាល​ជំ​នាញ ត្រូវចុះធ្វើកា​រសព្វផ្សាយដល់ប្រជាពលរដ្ឋ មិ​នអនុញ្ញាតឲ្យលេងនៅ​តាមទីសា​ធារណៈ ដែល​នាំឲ្យ​បាត់​បង់សណ្ដាប់ធ្នាប់​និងមានកា​ររំខានដល់​អ្នកដទៃផងដែរ។

លោកបញ្ជាក់ឲ្យដឹងទៀតថា សេចក្តីជូនដំណឹងនេះតាមច្បាប់ស្ដីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និង​គ្រាប់រំសេវដែល​ប្រកាសឱ្យ​ប្រើដោយព្រះរាជក្រម​លេខ ន ស រកម /០៦០៥/០១៦ ចុះថ្ងៃទី១ ខែមិថុ​នា ឆ្នាំ១០១៥​។សេចក្តី​លេខ០១ ៤០០ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ស្តីពីវិធាន​ការការ​ប្រើប្រាស់​នឹង​ផ្ទុករំសេវ​ជាតិផ្ទុះទុកថាវគ្រប់ប្រភេទរ​បស់អគ្គស្នង​ការនគរបាលជាតិ ដើម្បីធានា​ក្នុងការកា​រពារ​ស​ន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូន​ប្រជាពលរដ្ឋនៅក្នុង​ឱកាសបុណ្យប្រពៃ​ណីចិន វៀត​ណាម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4270 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158609 នាក់
ខែនេះ :
554335 នាក់
3 ខែនេះ :
1171580 នាក់
សរុប :
17804466 នាក់