ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បុរសម្នាក់​ជិះម៉ូតូទៅលេងផ្ទះសង្សារ ចោរធាក់ប្លន់យកម៉ូតូស្កុប​ពីសេរី​២០១៩ទៅបាត់ រួមទាំ​ងកាបូប​លុយ
Sa,18 Januar 2020 (Time 11:09 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 436នាក់)


រាជធានីភ្នំពេញ៖ចេញពីផឹកស៊ី​នៅផ្ទះជួលជួបជុំមិត្តភ័ក្រ ជិះម៉ូតូគោ​លបំ​ណង​ឆ្ពោះ​ទៅផ្ទះមិត្តស្រី ត្រូវ​បា​នជនសង្ស័ធាក់ផ្តួលដ​ណ្តើមយកម៉ូតូទៅបាត់ អស់ទាំងកាបូបលុយ ឯកសារម៉ូតូ អត្តសញ្ញាណ​ប័ណ្ណ ​ដេកដួលសន្លប់ តាមចិញ្ចើមផ្លូវតាំងពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេ​តុង​លេខ១ តាកន ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រហូតដល់ព្រឹកថ្ងៃទី១៨ ខែមក​រាទើបពលរដ្ឋប្រ​ទះឃើញ ដេកននៀល​ចិញ្ចើមផ្លូវ ដាស់សាកសួរទើបដឹងថា គេយកម៉ូតូ កាបូប​លុយបាត់អស់ ផ្អើលឆោឡោរាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យមើលជាក់ស្តែង។

តាមការសាកសួរ បុរសរងគ្រោះមានឈ្មោះ យឹម វិទូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមេជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ក្រុង​ព្រៃ​វែង ខេត្តព្រៃវែង ជនរងគ្រោះក្នុងស​ភាពរបួសឆ្អឹងជំនី ក្រោមក្លៀកឆ្វេងរបួសដៃជើង។

តាមបុរសរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ នៅយប់ថ្ងៃទី១៧ ខែមករា ខ្លួនជួបជុំមិត្តភ័ក្រផឹកស៊ី លុះដល់វេលាម៉ោ​ង១១យប់ ថ្ងៃដដែល ជិះម៉ូតូស្កុបពីពណ៌ស សេរី២០១៩ មិនចាំស្លាកលេខ គោល​បំណងជិះឆ្ពោះទៅផ្ទះមិត្តស្រី នៅផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយជិះតាមផ្លូវបេតុង ភូមិព្រៃ​ទា ចេញមកដល់ផ្លូវ​បេតុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ មានជនមួយក្រុមជិះម៉ូតូ មក​ធាក់ បណ្តាលឲ្យដួល ហើយដណ្តើម​យកម៉ូតូ កាបូបលុយ ហើយគេចទៅបា​ត់ ដោយឈឺខ្លួនពេក ម្យ៉ាង​ស្រវឹងស្រើងៗផង ដេកដួលចិញ្ចើមផ្លូវ ចំកន្លែងស្ងាត់លង់លក់ រហូតដល់ព្រឹកថ្ងៃទី១៨ ខែមករា ដឹងខ្លួន​។
តាមប្រជាពលរដ្ឋបា​នឲ្យដឹងថា ឃើញបុរសរងគ្រោះ ដេកចិញ្ចើមផ្លូវ​មិនងើបសោះ មិនហ៊ាន​ទៅ​ដាស់ ស្មានតែមនុស្សអនាថា ដើរដេកតាមផ្លូវរហូតដល់វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៨ ខែម​ករា ឆ្នាំ២០២០ទៅដាស់ ទើបដឹងថា មានអ្នកយកម៉ូតូរបស់គាត់ផ្អើលឆោឡោ។

ក្រោយពីប្រទះឃើញជនរងគ្រោះ ប្រជាពលរដ្ឋជួយនាំមកអង្គុយ​មុខផ្ទះឲ្យហូបទឹក ទឹកក្រូច លុប​លាងមុខ ដើម្បីឲ្យស្វាងរាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យមើលសាកសួរជាក់ស្តែង តែជនរង​គ្រោះក្នុងសភាពក្រំខ្លួន ឈឺចុកចាប់ ទើបសមត្ថកិច្ច ប្រាប់ឲ្យទៅផ្ទះ ទៅពេទ្យសិនរងចាំឲ្យស្រួលខ្លួន ចាំ​ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6220 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
168674 នាក់
ខែនេះ :
514431 នាក់
3 ខែនេះ :
1106126 នាក់
សរុប :
17626060 នាក់