ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ទីរកសិកម្មរុក្ខាប្រ​មាញ់ និងនេសាទខេត្តសៀមរាប បើកសន្និបាទបូកសរុបល​ទ្ធផលការងារឆ្នាំ​២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០
Fr,17 Januar 2020 (Time 09:12 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 449នាក់)


ខេត្តសៀមរា​ប៖នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ណៅ ធួក រដ្ឋលេខាធិការក្រ​សួង​កសិកម្មរុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិ​កម្មរុ​ក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម កុយ សង សមាជិកក្រុប្រឹក្សាខេត្ត លោក ង៉ាន់ ភិរុណ អភិ​បាលរងនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុង​ពិធីបើកសន្និបា​ទបូកសរុបលទ្ធ​ផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួម ពីសំណាក់អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ​ការិ​យាល័យ និង មន្ត្រី ចំណុះមន្ទីរកសិកម្មផងដែរ។ 

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានលើកឡើងពី​លទ្ធផ​លសម្រេចបាន និង បញ្ហាប្រឈមនាពេលអនុវត្តកន្លងមក  ព្រមទាំងលើកនូវទិស​ដៅសម្រាប់​អនុវត្ត​ឆ្នាំ២០២០រួចមក។ក្នុងនោះដែរលោក ង៉ាន់ ភិរុណ  ក៏បានធ្វើការកោតសសើរ អំពីលទ្ធផលសម្រេច​ជោគជ័យក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្នុងឆ្នាំ២០១៩កន្លងទៅនេះ គឺជាការខិតខំ​ប្រឹង​ប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងកិច្ចសហការសម្របសម្រួល និងបំពេញការងារ ព្រមទាំងការលះបង់កម្លាំងកាយចិត្តនានា ដែល​កន្លងមក​ មន្ទីរ បានចុះផ្សព្វផ្សាយ អប់រំ និងការកំណត់​ឲ្យបាននូវមុខ​សញ្ញាជនល្មើស​ក្នុងការងាររដ្ឋ​បាលព្រៃឈើ និងជលផល ដែលមានការចូលរួមសហការល្អ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ រួមទាំង​អាជ្ញា​ធរ​ដែនដី ក្នុងការទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសជលផល ព្រៃឈើ ទាំងក្នុងតំបន់អភិរក្ស តំបន់ព្រៃលិចទឹក ក៏ដូចជាតំបន់ ដែលមានសក្តានុពលធនធានធម្មជាតិផ្សេងៗទៀត ទើបធ្វើឲ្យយើង​សម្រេច​បាននូវសមិទ្ធផលជាច្រើន ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

នាឱកាសនោះឯកឧត្តម​បណ្ឌិត ណៅ ធួក ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែល មន្ទីរក​សិ​កម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្តសៀមរាបអនុវត្តបានក្នុងឆ្នាំ២០១៩មកនេះ។ឯកឧត្តមក៏​បានលើ​ក​ឡ​ងពីផលិតភាពកសិកម្ម  ដើមី្បបម្រើនូវតម្រូវការក្នុងប្រទេស និង ការនាំចេញ ព្រមទាំងធានានូវគុណភាព សុវត្ថិភាព តាមរយៈកាលលើកកម្ពស់ការផលិតស្បៀង និងបង្កើនតម្លៃ​បន្ថែម ក្នុងការពង្រីកការប្រកួតប្រជែងនៅទីផ្សារ ព្រមទាំងរក្សាតុល្យភាពនាការប្រើប្រាស់ដីកសិកម្ម និង ធានាការគ្រប់ គ្រងធនធានធម្មជាតិ ប្រកបទៅដោយនិរន្តរភាព​។ 

ឯកឧត្តមរដ្ឋលេខាធិការក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះ វិស័យកសិកម្មកម្ពុជា បានកំពុងមានសក្តានុព​ល កាលានុវត្តភាព និង ឧត្តមភាព សម្រាប់ទីផ្សារផលិតផលកសិកម្ម និង វត្ថុធាតុដើមនៅក្នុងតំបន់ និងនៅលើពិភពលោក ដោយប្រទេសកម្ពុជា បានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសនាំចេញអង្ករធំៗទាំង១០ ។

ឯកឧត្តមបន្តទៀតថា បច្ចុប្បន្ននេះដើម្បីឲ្យវិស័យកសិកម្មនេះមានការរីកចម្រើនថែមមួយកម្រិតទៀត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងចក្ខុវិស័យក្នុងការធ្វើទំនើប​ភាវូបនីយក​ម្ម​ផលិត​កម្មកសិកម្មឲ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដែលនាំដល់ កំណើនប្រាក់ចំណូល វិបុលភាព និងសុខុមាលភាពជូនប្រជាជន។

ជារួមគោលដៅ អភិវឌ្ឍន៍វិស័យកសិកម្មគឺត្រូវបង្កើនការនាំចេញកសិផល ប្រកបដោយគុណភាព និងសុវត្ថិភាព តាមរយៈការលើកកម្ពស់ផលិតភាពផលិតកម្ម បង្កើនតម្លៃបន្ថែម និងពង្រីកការ ប្រកួត​ប្រជែងទីផ្សារ ព្រមទាំ​ងរក្សាបានតុល្យភាពនៃការប្រើប្រាស់ ដីកសិកម្មប្រកប ដោយនិរន្តរភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6268 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
168722 នាក់
ខែនេះ :
514479 នាក់
3 ខែនេះ :
1106174 នាក់
សរុប :
17626108 នាក់