ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាតកម្មសាហាវព្រៃផ្សៃ! ​នាយរងប៉ុស្ដិ៍បាញ់សម្លាប់​នាយប៉ុស្តិ៍ចុងព្រិច និងបាញ់ស​ម្លាប់នគរបា​លម្នាក់​ទៀត ក្រោយមកបាញ់​សម្លាប់ខ្លួនឯង​តាមក្រោយ
Sat,07 November 2020 (Time 01:20 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 382នាក់)


ខេត្តឧត្តរមានជ័យ៖សមត្ថកិច្ច​ខេត្តឧត្តរមានជ័យបានដឹងថានៅ វេលាម៉ោង១៤និង៣៥នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានករ​ណីឃាតកម្មកើតឡើងនៅប៉ុស្តិ៍នគរបាលព្រំដែន(ចុងព្រិច)ស្ថិត ភូមិជើង​ភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង បង្កឡើងដោយឈ្មោះ អុំ ឈយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានៈ​នាយ​រងប៉ុស្តិ៍ចុងព្រិច នគរបាលការពារព្រំដែន៩០៥ បានយកអាវុធប្រភេទAk ៤៧ បាញ់ទៅលើ ឈ្មោះ​ ហ៊ុន ប៊ី ភេទប្រុស អាយុ៥១ឆ្នាំ នាយប៉ុស្តិ៍ចុងព្រិច ចំនួន០២គ្រាប់ចំពោះ ធ្លាយពោះ​វៀនចេញ​ក្រៅ បណ្តាលអោយស្លាប់មួ​យរំពេច «មូលហេតុមេប៉ុស្តិ៍ឃា​ត់មិនអោយយក​អាវុធចេញពីអង្គភាព»។

សមត្ថកិច្ចបានបន្តថា​ ក្រោយមកជនដៃដ​ល់បានដើរតាមផ្លូវយុទ្ធសាស្រ្ត ហើយលោកលោកអនុ​សេនីយ៍​ឯក ស្រេង រាសី ប្រុសអាយុ៤៩ឆ្នាំ នាយផ្នែកស៊ើបការ បានដឹងព័ត៌មានក៏ជិះរថយន្ត ទៅរក​ដើម្បី​ដកយកអាវុធ ស្រា​ប់តែបើករថយន្ពទៅទិសខាងលិច បានពីរគីឡូម៉ែត្រពី​ផ្លូវជាតិ៦៧(​តាមផ្លូវ​យុទ្ធ​សាស្ត្រ) ស្រាប់តែជួប ជនដៃដល់(អុំ ឈយ) ពេលនោះ​ ជនរងគ្រោះ ឈ្មោះ ស្រេង រាសី បានសុំយ​កអាវុធ ស្រាប់តែជ​នដៃដល់បាញ់ចំនួន​០១គ្រាប់ ចំក្រោមក្លៀកខាងស្តាំ ទៅលើឈ្មោះ ស្រេង រាសី ភេទប្រុស ​អាយុ៤៩ឆ្នាំ នាយផ្នែកស៊ើបការ នគរបាល៩០៥ បណ្តាលអោយ​របួសធ្ងន់​បញ្ជូនមក​ដល់មន្ទីពេទ្យបង្អែកស្រុកអន្លង់វែងក៏ស្លាប់។

ក្រោយមកជនដៃដល់ បា​នដើរចេញពីកន្លែង​កើតហេតុប្រហែ​ល១គីឡូម៉ែត្រ ដល់មុខ ផ្ទះមេភូមិជើ​ងភ្នំ ក៏បាញ់ខ្លួនឯង​ចំនួន០២គ្រាប់ ក្រោ​មចង្កា ធ្លាយទៅ​ក្បាល ប​ណ្តាល​អោយស្លាប់ នៅនឹងកន្លែង។មូល​ហេតុ ជនដៃដ​ល់ផឹកស្រាស្រវឹង កន្លង​មកធ្លាប់កើតជំ​ងឺសរសៃប្រាសាទ។បច្ចុប្បន្ន សាកស​ពត្រូវបា​នក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2866 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53833 នាក់
ខែនេះ :
515987 នាក់
3 ខែនេះ :
1116259 នាក់
សរុប :
17640524 នាក់