ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គណៈប​ញ្ជាការឯកភាព ខណ្ឌចំការមន ឆ្មក់បង្រ្កាបទីតាំងហ្គេមបាញ់ត្រី និងឃាត់ខ្លួនមនុស្សប្រុស ស្រី ជាច្រើននាក់ រួមទាំងជនជាតិបរទេសផងដែរ
Fri,06 November 2020 (Time 09:50 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 306នាក់)


រាជធានីភ្នំពេញ៖មនុស្សប្រុស ស្រី ជាច្រើននាក់ រួមទាំងជនជាតិបរទេសផងដែរ ត្រូវបានកម្លាំងគ​ណៈបញ្ជាការឯកភាព ខណ្ឌចំការមន ដឹកនាំដោយលោក កែវ សំណាង អភិបាលរង បានចុះបង្ក្រាប​ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជថានីភ្នំពេ​ញ​។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០​នៅ ចំណុច​ទីតាំងយីហោ(មជ្ឈមណ្ឌល កម្សាន្ត ហ៊ួយ ឈាវ )ស្ថិតនៅតាមបណ្ដោយ ផ្លូវសប៊ិត សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដោយបានធ្វើការឃាត់ខ្លួនមនុស្ស ប្រុស ស្រីចំនួន១២នាក់មា​នទាំង​ជនបរទេសទៀតផងនិងបានដកហូតបាន ទូរហ្គេមបាញ់ត្រី មួយចំនួនផងដែរ។

អាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ដោយសារតែ​មានការយកចិត្តទុកដាក់ និងគោរពតាមអនុសាសន៍​របស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី​ភ្នំពេញ ដែលបាន​ដាក់បទបញ្ជា​ត្រូវ​តែបង្ក្រាប​ឱ្យអស់ នូវបទល្មើសល្បែងស៊ីសងខុសច្បាប់ ជាពិសេស​ប្រភេទហ្គេមបាញ់ត្រី ព្រោះនៅ​ពេលកើតឡើងវាច្បាស់​ជាបង្កហា​និភ័យធ្វើ​ឱ្យក្មេងៗ​គេចសា​លារត់ម​កចូលលេង​និងកើ​តចោរកម្ម​ដោយសារល្បែងស៊ីសង។

ដូច្នេះហើយ ទើបកម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌចំការមន ដោយមានការបញ្ជាផ្ទាល់ពីលោក ថេង សុថុល អភិបាលខណ្ឌ​ឱ្យលោក កែវ សំណាង អភិបាលរងខណ្ឌចំការមន ក៏ដូចជាលោក ហា​យ សិទ្ធី ប្រធានការិយាល័យផែនការ និងអភិវឌ្ឍន៍ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះមានទាំង​កម្លាំង​ក​ងរាជអាវុធហត្ថខណ្ឌ កម្លាំងនគរបាល​និងមេភូមិ ​មន្ត្រីសាលាសង្កាត់ ​ដែលបានចូលរួមប្រតិបត្តិការ បានឆ្មក់ ចុះបង្ក្រាប ទីតាំងហ្គេមបាញ់ត្រី យីហោ (មណ្ឌល កម្សាន្ត ហ៊ួយ ឈាវ​)បង្កប់ល្បែងស៊ី​សងហ្គេមបាញ់ត្រី​ដែលមានជិត២០ទូឯណោះ។ប្រតិបត្តិការនេះបានឃាត់ ខ្លួន មនុស្ស ប្រុស ស្រី ដែលជាបុគ្គលិកក៏ដូចជា ភ្ញៀវចូលលេង ចំនួន១២នាក់ និងដកហូតវត្ថុ តាងទូហ្គេមបាញ់ត្រី មួយចំ​នួនផងដែរ។

លោក កែវ សំណាង អភិបាលរង​ខណ្ឌចំការមនបានបញ្ជាក់ថា ករណីបង្រ្កាប​ល្បែងស៊ី​សងខុស​ច្បាប់ខាងលើ​ ក្រោយពេលឃាត់ខ្លួនអ្នកញៀន​ល្បែង និងបុគ្គលិកប្រុស ស្រី ទាំង១២នាក់យើង​បានប្រគល់ឱ្យនគរបា​លប៉ុស្តិ៍ទន្លេបាសាក់​ យកទៅអប់រំ និងឱ្យគ្រួសារ​មកធានា​ឈប់ប្រព្រឹត្ត​ល្បែងស៊ីសងបន្តទៀត ព្រោះ​វាអាចបំផ្លាញទ្រព្យសម្បត្តិរបស់យើងនិងគ្រួសារ។

ដោយឡែកបើ​បានពិនិត្យឃើ​ញអ្នកដែលឃាត់ខ្លួន​មានប្រើប្រាស់គ្រឿងញៀន គឺត្រូវបញ្ជូនទៅ​មណ្ឌល​ឱកាសខ្ញុំដើ​ម្បីបន្សាបគ្រឿងញៀន។​ចំណែកវត្ថុតាងទូហ្គេម​បាញ់ ត្រី បានឱ្យកម្លាំង គណៈប​ញ្ជាការ ឯកភាពខណ្ឌចំការមន ដកហូតយកទៅរក្សាទុក នៅសាលាខណ្ឌ ដើ​ម្បីចាត់ការតាម និតិវិធី ច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3097 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
54064 នាក់
ខែនេះ :
516218 នាក់
3 ខែនេះ :
1116490 នាក់
សរុប :
17640755 នាក់