ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាកា​រងារ ជាមួយភរិយាអតីតនាយ​ករដ្ឋមន្ត្រីជប៉ុន
Do,16 Januar 2020 (Time 05:02 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 425នាក់)


រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃទី១៦​ ខែមករា ឆ្នាំ២០២០នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នា​យករដ្ឋ​មន្ត្រី​កម្ពុជា ទទួលជួបពិ​ភាក្សាការងារជាមួយ លោកជំ​ទាវ OBUCHI Chizuko ដែលភរិយា របស់លោក Keizō Obuchi ​អតីតនាយករដ្ឋមន្ត្រីជប៉ុន។

ក្នុងជំនួបនោះ លោកជំទាវ OBUCHI Chizuko បានគោរពជម្រាប​ជូនសម្ដេចតេ​ជោថា លោកជំទា​វពិតជាមានសេចក្តីសោម​នស្សរីករាយដែលបានមក​ធ្វើទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា នៅក្នុងខួប​២០ឆ្នាំ បន្ទាប់ពីលោកជំទាវ និងស្វាមី មកកាន់កម្ពុជាកា​លពី២០ឆ្នាំមុន​។


លោកជំទាវបញ្ចាក់ថា ក្នុងដំណើរទស្សនកិច្ចមក​កាន់កម្ពុជានាពេលនេះ លោក​ជំទាវ​បាន​មើល​ឃើញថា ព្រះរាជាណា​ចក្រកម្ពុជា​បានទទួលនូវសុខ​សន្តិភាពយ៉ាងពិតប្រាកដ។លើសពីនេះ​ទៅទៀត​ប្រជាព​លរដ្ឋកម្ពុជា​មានទឹកមុខស្រស់ស្រាយ និងរស់រវើក។ជាមួយគ្នានេះផងដែរ លោកជំ​ទា​វបានមានប្រសាសន៍បន្តទៀត​ថា នេះជាជោគជ័យដ៏ពិតប្រាកដរបស់កម្ពុជា បន្ទាប់មក លោកជំ​ទាវ​ក៏​បានជូនពរឲ្យចំណង​មិត្តភាពរវាងកម្ពុជា និងជ​ប៉ុនកាន់តែស្អិតរមួតរឹងមាំបន្ថែមទៀត ហើយ​លើស​ពីនេះទៅទៀតលោកជំទាវក៏បាន​គោរពជូនពរជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី សូមឱ្យមា​តាក្មេករ​បស់សម្ដេចដែលត្រូវជាមា​តាបង្កើតរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ឱ្យជាសះ​ស្បើយពីជម្ងឺនា​ពេលខាងមុខនេះ។

ជាការឆ្លើយតប​សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកជំទាវ និងគណៈ​ប្រតិភូដែលបានជូនពរដល់ម្ដាយក្មេករប​ស់សម្ដេចឱ្យជាសះស្បើយពីជំងឺ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីអតី​តកាល ដែលពេលនោះឯកឧត្តម Obuchi មកធ្វើទស្សន​កិច្ចនៅប្រទេសកម្ពុជាក្នុង​ទស្សនកិច្ចនោះផងដែរ មានតែឯកឧត្តម Obuchi និងលោក​ជំទាវ​ទេ ដែលជា​ជនជាតិបរទេ​សធ្វើទស្សនកិច្ចទៅមើ​លសកម្មភាពដោះមីននៅមជ្ឈមណ្ឌលស៊ីម៉ាក់ ហើយមាន​តែឯកឧត្តម Obuchi ទេ​ដែលបានយកចិត្តទុកដាក់យ៉ា​ងខ្លាំងបញ្ហាដោះមីននៅកម្ពុជា។

លើសពីនេះទៅទៀតសម្ដេចតេជោ ក៏បានរំលឹកពីអតីតកាលផងដែរនោះគឺឯកឧត្តម Keizō Obuchi និងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុន​នៅក្នុងការជួយដ​ល់ប្រទេ​សកម្ពុជាឲ្យ​មានការបោះ​ឆ្នោតក្នុង​ឆ្នាំ១៩៩៨ បន្ទាប់ពីកម្ពុជា​មានជម្លោះដោយប្រដាប់អាវុធនៅឆ្នាំ១៩៩៧។

លើសពីនេះទៅ​ទៀតសម្ដេច​តេជោបានបញ្ជាក់ថាឯកឧត្តម Obuchi ជានាយករដ្ឋមន្ត្រីទី២ ក្នុងប្រវត្តិ​សាស្ត្រដែល​ធ្វើដំណើ​រមកកាន់ប្រទេសកម្ពុជា ហើយឯកឧត្តមបានម​កកាន់ប្រទេសកម្ពុជា​កាលពី​២០ឆ្នាំមុន​នោះគឺជាប្រវត្តិសាស្ត្រ ហើយឯកឧត្តម​គឺជាមនុស្សទីពី​រហើយនៅក្នុង​ដំណាក់កាល​របស់​ឯកឧត្តមជានាយករដ្ឋមន្ត្រីជប៉ុន ​ដែលបានចូលរួមក្នុងប្រទេសកម្ពុជាជាច្រើន ជាពិសេសក្នុង​ការ​ជំរុញ​ឲ្យមានការផ្តល់នូវថវិកាទ្រទ្រង់ដល់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលគាត់បានប្រកា​សក្នុងការជួយ​ដល់ប្រទេសកម្ពុជាក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6737 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
169191 នាក់
ខែនេះ :
514948 នាក់
3 ខែនេះ :
1106643 នាក់
សរុប :
17626577 នាក់