ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនជនសង្ស័យ​ចំនួន៧នាក់ ពាក់ពន្ធ័ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន
Do,16 Januar 2020 (Time 04:08 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 394នាក់)


ខេត្តកំពត៖កម្លាំងជំនាញស្រុក​ទឹកឈូ បានចុះធ្វើការស្រាវជ្រាវរក​មុខសញ្ញាចែកចាយ និងប្រើប្រាស់ គ្រឿង​ញៀន រហូត​​ឈានដល់​ការចាប់ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន៧នាក់ ក្នុង​នោះមាន ស្រី​ចំនួន​០២នាក់ផងដែរ។

ការចុះប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពី​វេលាម៉ោងជាង១៥ថ្ងៃពុធ ០៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ​២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ស្ថិត​នៅភូមិសំរោង ឃុំជុំគ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត​។

ជនសង្ស័យទាំង៧នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចចា​ប់ឃាត់ខ្លួននោះរួមមាន​៖
ទី១.ឈ្មោះ ប៉ូ កុក ភេទប្រុស អាយុ២៦ឆ្នាំ រស់​នៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត។
ទី​២.ឈ្មោះ នេត ម៉ារឌី ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិមណ្ឌល១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ទី​៣.ឈ្មោះ ឈុន ប៉ុនថារ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសំរោង ឃុំជុំគ្រៀល ស្រុកទឹកឈូ​។
ទី​៤.ឈ្មោះ ម៉​ម នួន ភេទប្រុស អាយុ២៤ឆ្នាំ រស់​នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ។
ទី​៥.ឈ្មោះ លី រតនៈ ភេទប្រុស អាយុ៣៤ ឆ្នាំ រស់នៅភូមិ-ឃុំត្រ​ពាំងធំ ស្រុកទឹកឈូ។
ទី​៦.ឈ្មោះ ព្រីញ ចាន់ធាម ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប​។
ទី​៧.ឈ្មោះ ទុំ ស្រីកី ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិម៉ាក់​ប្រាង្គ ឃុំកំពង់គ្រែង ស្រុកទឹកឈូ​។ក្រោយពីឃាត់ខ្លួន​ជនសង្ស័យខាងលើ កម្លាំងដកហូតបាននូវថ្នាំញៀនចំនួន១៧កញ្ចប់(ធំ១កញ្ចប់)។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបាន​សមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការ​តាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4178 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
166632 នាក់
ខែនេះ :
512389 នាក់
3 ខែនេះ :
1104084 នាក់
សរុប :
17624018 នាក់