ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តបន្ទាយ​មាន​ជ័យ បើកកិច្ចប្រជុំ​វេទិកាពិគ្រោះយោបល់ ស្តីពីការកសាង​កម្មវិធីវិនិ​យោគ​បីឆ្នាំរំកិល ឆ្នាំ២០២១និង២០២៣
Fri,06 November 2020 (Time 02:53 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 329នាក់)


ខេត្តបន្ទាយមានជ័យ៖ក្នុង​វេទិកាពិគ្រោះ​យោបល់ស្ដីពី​ការរៀបចំកសា​ងកម្មវិធីវិ​និយោ​គបីឆ្នាំរំកិល​ឆ្នាំ២០២១​ដល់ឆ្នាំ២០២៣ នៅព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុងសាលប្រជុំសាលាខេត្ត លោក​ អោម​ ចន្ថា អភិបា​លរងខេត្តបន្ទាយមានជ័យ បានមា​នប្រសា​សន៍ថា ដើម្បីប្រយោជន៍ដល់ការ​រៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ប្រកប​ដោយតម្លាភាពមា​នការចូ​លរួមដើម្បីពង្រឹង​ការអនុវត្តនូវគោ​លការណ៍ទាំង៩ និងវប្បធ​ម៌ប្រ​ជាធិបតេយ្យក្នុង​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃកា​ររៀបចំ និងកសាងកម្មវិធី​វិនិយោគបីឆ្នាំរំកិលរ​បស់​បណ្ដារដ្ឋ​បាលនៅ​ថ្នាក់​ក្រោមជាតិ ក្នុងនោះមានការចូលរួម សមាជិកក្រុមប្រឹក្សាខេត្ត ​លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធជាច្រើននាក់។

លោកអោម ចន្ថា បន្តទៀតថា ការរៀ​បចំវេទិការពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិ​យោគបីឆ្នាំរំកិល​នៅថ្នាក់​ខេត្ត គឺចង់បង្ហាញអំពីតម្រូវ​ការអភិវឌ្ឍន៍មូលដ្ឋានទូ​ទាំងខេត្ត និងសម្របសម្រួល​ការអភិ​វឌ្ឍជា​មួយ​គម្រោង និងធ​នធានរបស់ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នក​ពាក់ព័ន្ធនានា ដើម្បីឆ្លើយ​តបនឹងតម្រូវការរបស់​ប្រជាពលរដ្ឋក្នុងខេត្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកបញ្ចាក់ទៀតថា វេទិកាពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវព្យាយា​មត្រង់ត្រា​ប់ស្ដាប់ និងកត់ត្រានូវព័ត៌មានសំខាន់ៗ ពិសេសពាក់ព័ន្ធទៅនឹង​ឈ្មោះ​មន្ទីរ អង្គភាព ដៃគូអភិវឌ្ឍអង្គការ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីអ​នុវត្តគម្រោ​ងក្នុង​ដែនដីរបស់ខ្លួនព្រមទាំ​ងឈ្មោះគម្រោង ទីតាំងគម្រោងដែលត្រូវអនុវត្តដោយតម្លាភាព សង្ឃឹមថា នឹងអាចឈា​នទៅដល់ការសម្របសម្រួលគ្នា ដើម្បីឲ្យការវិនិយោគ និងការអភិវឌ្ឍនៅ​មូលដ្ឋានប្រ​ព្រឹត្តទៅ​ប្រកបដោយរលូន និងឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3205 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
54172 នាក់
ខែនេះ :
516326 នាក់
3 ខែនេះ :
1116598 នាក់
សរុប :
17640863 នាក់