ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កាប់ប្លន់ស្រ្តីម្នាក់​យ​កគ្រឿងអលង្ការ នៅស្រុកអង្គស្នួល ចាប់បាននៅខណ្ឌកំបូល
Fri,06 November 2020 (Time 11:08 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 341នាក់)


រាជធានីភ្នំពេញ៖ជនសង្ស័យ​ម្នាក់បានធ្វើស​កម្មភាពកាប់​ និងវាយទៅ​លើស្រ្តីម្នាក់​បណ្ដាលឲ្យ​រងរ​បួស​ធ្ងន់ធ្ងររហូតសន្លប់ស្ដូកស្ដឹងប្លន់យកគ្រឿងអលង្ការ បន្ទាប់​មកបាន​ព្យា​យាមលូន​គេចខ្លួនកាត់​ស្រូវ ហើយត្រូវបានប្រ​ជាពលរដ្ឋ​និងកម្លាំងប្រ​ជាការពាររក​ឃើញ​ចាប់បានរួ​ចព្រួត​វាយ បណ្ដា​លឲ្យ​រង​របួសស្ទើរស្លាប់ស្ទើររស់។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចវា​លស្រៃភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ហើយរហូត​ដល់វេលា​ម៉ោង៩និង៥០នាទីព្រឹកថ្ងៃ​ដដែលទើបតាមរកជន​សង្ស័យឃើញ​និងចាប់ខ្លួន​នៅត្រង់ចំ​ណុចវា​ល​ស្រែភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភព​ព័ត៌មាន​បានឲ្យដឹងថា ស្រ្តីរងគ្រោះ​មាន​ឈ្មោះជិន ស្រីតូច អាយុប្រហែល៣០ឆ្នាំ មានទី​លំនៅ​ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ រងរបួសក្បាល​ធ្ងន់ធ្ងរកំពុង​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរពេទ្យក្នុងរាជធានីភ្នំពេញហើយ បាត់បង់ខ្សែក ចិញ្ចៀន ខ្សែដៃ ក្រវិលមាស សរុប​ជាង១តម្លឹង។ដោយឡែកជនសង្ស័យមានអាយុប្រមា​ណ៤០ឆ្នាំ សម្បុរខ្មៅ សក់ខ្លៅ ស្លៀកខោខូវប៊​យជើងខ្លីពណ៍ខៀវ ពាក់អាវយឺតដៃខ្លីពណ៍ខ្មីមានសរសេរអក្សរអង់គ្លេសថា«Rakuten» ប្រដាប់​ដោយពូថៅដៃ១និងពិលពាក់ក្បាល១។

ប្រភពដ​ដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើត​ហេតុស្រ្តីរង​គ្រោះ​បានទៅមើល​ទឹក​ស្រែ ស្ថិត​នៅ​ឯវាលស្រែត្រពាំងវែង ក្នុងភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយខណៈ​នោះនាងបានពា​ក់គ្រឿងអលង្ការខាងលើទៅជាមួយផងដែរ ហើយបានជួប​ជនសង្ស័យ​កំពុងស្ថិត​នៅទីនោះដែរ។

ដោយឃើ​ញស្រ្តីរ​ងគ្រោះមានតែម្នាក់ឯង​ហើយមានពាក់​គ្រឿងអលង្ការផ​ងនោះ ជនសង្ស័យក៏​បានធ្វើ​ស​កម្មភា​ពកាប់ និងវាយប្លន់តែម្ដង បណ្ដាលឲ្យនាងរងរបួ​សធ្ងន់ធ្ងរសន្លប់​បាត់ស្មារតីរួចហើ​យជននេះបាន​គេចខ្លួនបាត់ស្រមោល។

ប្រភពខាងលើ​បានបន្តទៀត​ថា ខណៈនោះគ្មាន​នរណាបានដឹងទេព្រោះចំពេលស្ងាត់ ប៉ុន្តែ១ម៉ោង​ក្រោយ​មកស្រ្តីរងគ្រោះ​បានដឹងខ្លួន​ឡើងវិញ​ហើយបានដើរទាំង​ត្រដរនិងស្រែកឲ្យគេ​ជួយបង្កឲ្យមាន​ការភ្ញាក់ផ្អើល ទើបកម្លាំងប្រជាការ​ពារសង្កាត់បឹងធំខ​ណ្ឌកំបូល ដែលស្ថិតនៅ​ជិតនោះ​ស្រែកប្រ​កាលតាមវិទ្យុទាក់ទង ហើយកម្លាំងប្រជា​ការពារសង្កាត់ក​ន្ទោកខណ្ឌកំបូល ក៏បានចេញជួ​យស្ទាក់​ដោយមាន​ប្រជាពលរដ្ឋជាច្រើនជួយតាមរកដែរ។

បន្ទាប់មកបានរុករក​តាមស្នាមដែលជនសង្ស័យ​លូនកាត់​ស្រូវ លុះដល់​វេលាម៉ោង៩និង៤៥​នាទីព្រឹក​ថ្ងៃដដែល ទើបប្រទះឃើញ​ជនសង្ស័យនៅចំណុចភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានី​ភ្នំពេញ ក៏ចាប់ខ្លួន​បា​នហើយប្រជាពលរដ្ឋព្រួតវាយរហូតសន្លប់បាត់ស្មារតីតែម្ដង បន្ទាប់មកទើបន​គរបាល​ទៅដល់​ឆែករកមើលមិន​ឃើញមានគ្រឿងអលង្ការនៅជាប់ខ្លួនទើបយកទៅសង្គ្រោះសិន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3374 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
54341 នាក់
ខែនេះ :
516495 នាក់
3 ខែនេះ :
1116767 នាក់
សរុប :
17641032 នាក់