ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តក​ណ្ដាល អញ្ជើញ​ជាអធិបតី​ក្នុងពិធីសម្ពោធ ក្រុមហ៊ុន គីម ស៊ាន គ្រុប និ​ងចាប់គូប្រកួតកីឡា បាល់ទាត់ និង​បាល់ទះ
Thu,05 November 2020 (Time 03:18 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 397នាក់)


ខេត្តកណ្ដាល៖មានប្រសាសន៍ក្នុងពិ​ធីសម្ពោធក្រុមហ៊ុន គីម ស៊ាន គ្រុប និងចាប់គូប្រកួតកីឡា បាល់ទា​ត់ និងបាល់ទះ ស្ថិនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល​ កាល​ពីរ​សៀល​ថ្ងៃទី០៤ ខែវិច្ឆិកា​ ឆ្នាំ២០២​០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល​ខេត្តកណ្ដាល បាន​មានប្រសាសន៍​លើកឡើងថា លើកស្ទួយវិ​ស័យកីឡា របស់ក្រុមហ៊ុន គីម ស៊ាន គ្រុប គឺជាកា​រលើកក​ម្ពស់សុខមា​លភាព ជូនដល់បងប្អូន​ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ពិសេសគឺយុវជន ឱ្យពួកគាត់​ចូលរួម​លេងកីឡា ដើម្បីសុខភាព និង​ជៀសឱ្យឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើ​អបាយ​មុខផ្សេងៗនៅក្នុងសហគមន៍។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិ​បាលខេត្ត ក៏បានអំ​ពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តយក​ចិត្តទុកដាក់ការពារ នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បន្តទៀត គឺត្រូវសម្អាត​អនាម័យ ដោ​យឧស្សាហ៍លាងដៃនឹងសាប៊ូ ជែល ឬអាល់កុលឱ្យបានញឹកញាប់ និងពាក់ម៉ាស​នៅពេលធ្វើ​ដំណើរចេញពីផ្ទះ ព្រមទាំងរក្សា​គម្លាតពីគ្នាយ៉ាងតិចអោ​យបានមួយម៉ែត្រកន្លះឡើងទៅ ដើម្បីការពាររ​លកទី២ នៃជំងឺកូវីដ-១៩។

លោក ពុយ សុខហ៊ង ប្រធានក្រុមហ៊ុន គីម ស៊ាន គ្រុប បានឱ្យដឹងថា សម្រាប់ការប្រកួតបាល់ទាត់ មានចំនួន៦ ក្រុម ដែរនឹងត្រូវធ្វើកា​រប្រកួត​នៅថ្ងៃទី១៤-១៥ ខែវិច្ឆិកាខាងមុខនេះ និងកីឡា​បាល់ទះ​មាន៤ក្រុម ដែល​នឹងត្រូវប្រកួតនៅថ្ងៃទី២១-២២ ខែវិច្ឆិកាឆ្នាំ២០២០ ខាងមុខនេះដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2927 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53894 នាក់
ខែនេះ :
516048 នាក់
3 ខែនេះ :
1116320 នាក់
សរុប :
17640585 នាក់