ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តស្វាយរៀង បើកសិក្ខាសា​លាសមាហរណកម្មកម្ម វិធីវិនិយោគបីឆ្នាំ​រំកិលស្រុក និងឃុំ (២០២​១-២០២៣) នៅ​ថ្នាក់ស្រុកឆ្នាំ២០២០
Thu,05 November 2020 (Time 02:44 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 307នាក់)


ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃព្រហស្បតិ៍​ ៥រោច ខែកត្តិក ឆ្នាំជូត​ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥​ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំសិ​ក្ខាសាលាស​មាហរណកម្ម កម្មវិធីវិនិយោ​គបីឆ្នាំរំ​កិលស្រុក និង​ឃុំ (២០២១-២០​២៣) នៅថ្នាក់ស្រុ​កឆ្នាំ២០២០ នៅសាលាស្រុកស្វាយជ្រំ​ ក្រោ​ម​អធិបតីភាពលោក​ តូច​ ប៉ូលីវ៉ា​ អភិបា​លរងខេត្តស្វាយរៀង តំណា​ងឯកឧត្តម ម៉ែន វិបុល អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួ​មពីលោកប្រធា​នក្រុមប្រឹក្សា​ស្រុក លោកអភិបាលស្រុក លោក លោក​ស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោកក​ងកម្លាំងចំណុះសាលាស្រុក លោកមេឃុំ ស្មៀនឃុំទាំង១៦ និងមន្ត្រីរាជការសាលាស្រុក ព្រមទាំងតំ​ណាងអង្គការដៃគូ និងអ្នកពា​ក់ព័ន្ធនានា សរុបចំនួន៧៥នាក់ ស្រី១៩​នាក់​ផងដែរ។

លទ្ធផល​នៃអង្គសិក្ខា​សាលានៅឆ្នាំ២០២១ខាងមុខ គម្រោងវិ​និយោគស្រុកស្វាយជ្រំ មានចំនួន២៦​ គម្រោ​ង មានការសន្យាគាំទ្រចំនួន៨​ គម្រោង ស្មើ​នឹង​៣០,​៧៦​%​ នឹងគម្រោងវិនិ​យោគឃុំទាំង១៦​ ក្នុងស្រុក មានចំនួន៧៩០​ គម្រោង​ មានការសន្យាគាំទ្រ ចំនួន២៨៤​ គម្រោង ស្មើនឹង៣៥,​ ៩៥​ %​ ក្នុងនោះមាន​ការសន្យាគាំទ្រក្រៅគម្រោង មានចំនួន១០១​ គម្រោង ស្មើ​នឹង៣៥,៥៦​ %​ ហើ​យមា​នការសន្យាគាំទ្រក្នុងគ​ម្រោង មានចំ​នួន​១៨៣​ គម្រោង ស្មើ​នឹង៦៤,​ ៤៤​ %​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2132 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53099 នាក់
ខែនេះ :
515253 នាក់
3 ខែនេះ :
1115525 នាក់
សរុប :
17639790 នាក់