ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្ត្រី និងកូនប្រុស​ម្នាក់ចងក ធ្វើអត្តឃាតខ្លួនឯង​ នៅមុខផ្ទះ​បាយដោយមិនដឹងមូលហេតុ បង្កកា​រភ្ញាក់ផ្អើល
Thu,05 November 2020 (Time 02:28 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 326នាក់)


ខេត្តស្វាយរៀង៖មិនដឹងថា​អន់ចិត្តរឿងម្ដាយ​ស្ដីបន្ទោសឬក៏អ្វី បានជាចងក ធ្វើអត្តឃាតពីនាក់​ម្តាយនឹងកូននៅមុខផ្ទះ​បាយបង្ក​ឲ្យមានការភ្ញាក់ផ្អើល​នៅថ្ងៃទី៥ ខែវិច្ឆិការ ឆ្នាំ២០២០ ស្ថិតនៅ​ភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។

ស្ត្រីរងគ្រោះមានឈ្មោះលឹម មុំ អាយុ៣៨ឆ្នាំ មុខរបរមិនពិ​តប្រាកដ និងកូនប្រុស​មានឈ្មោះ យ៉េន តុលា អាយុប្រមាណ​ជាង១ខួប រស់នៅភូមិចុ​ងព្រែក ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្ដាល បាន​មកលេងផ្ទះម្ដាយ​នៅស្រុកកំណើត ក្នុងភូមិឃុំ​កើតហេតុខា​ងលើ​។

តាមសម្ដីស្ត្រីជាម្ដាយឈ្មោះ​មាស ចន្ថា អាយុ៥៧ឆ្នាំ មុខរបរកសិករបានឱ្យដឹងថា កូនស្រីគា​ត់បាន​យក​កូនប្រុសមកលេងផ្ទះ​គាត់ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០មកម្ល៉េះ។បន្ទាប់ពី​មកលេ​ងស្រុកកូន​ស្រីគាត់បានផឹ​កស្រាស្រវឹង ហើយត្រូ​វបានគា​ត់និយាយលួងលោមកុំឱ្យផឹកស្រាទៀតអី ព្រោះវា​មិនល្អទេនាំឱ្យខ្មាសញាតិជិតខាង ប៉ុន្តែមិនដឹ​ងជាកូន​ស្រីគាត់អន់​ចិត្តនឹងគាត់​ជាម្ដាយស្ដី​បន្ទោសឬក៏​អ្វីនោះទេ ស្រាប់តែមួយសន្ទុះ​គាត់ដើរមកមុ​ខផ្ទះបាយឃើញ​កូននិងចៅ​ចងក​ស្លាប់ទាំង​ម្ដាយនិងកូនទើបបង្កការភ្ញា​ក់ផ្អើលតែម្ដង។

ស្ត្រីនេះ បានលើកកូនប្រុស​មកចងក និងក្រមាភ្ជាប់​ទៅនឹងរបារ​ដែករោង​បាយ ហើយក្រោយមកក៏​បានយ​កខ្សែ​ភ្លើងចងក ខ្លួនឯងភ្ជាប់ទៅនិងរបា​រដែកផ្ទះ​បាយក្បែរគ្នាស្លាប់តែម្ដង ដោយមិនមា​ន​ស្លាក​ស្នាមអ្វី​សម្គាល់ថា ជារឿង​ឃាតកម្មនោះទេ។

ក្រោយពីកើត​ហេតុសមត្ថកិច្ចបានចុះ​ធ្វើ​កោសល្យវិ​ច្ច័យ​រួចបានប្រគល់សព​ ឲ្យក្រុ​មគ្រួសារធ្វើបុ​ណ្យតាមប្រពៃ​ណី ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8458 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
145596 នាក់
ខែនេះ :
519353 នាក់
3 ខែនេះ :
1115556 នាក់
សរុប :
17637610 នាក់