ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលក្រុងប៉ោ​យប៉ែត រៀបចំសិក្ខាសិលាស​មាហរណកម្ម កម្មវិធីវិនិយោ​គបីឆ្នាំរំកិលសង្កាត់ នៅ​ថ្នាក់​ក្រុងឆ្នាំ២០២០ សម្រាប់រៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២១-២០២៣
Thu,05 November 2020 (Time 01:18 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 364នាក់)


ខេត្តបន្ទាយមានជ័យ៖លោក ង៉ោ ម៉េងជ្រួញ អ​ភិបាលរងខេត្តបន្ទាយមានជ័យតំណាងឱ្យឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោក កែវ តារារស្មី អភិបាលរងក្រុងប៉ោ​យប៉ែតតំណាងឲ្យ​លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុង លោកស្រី ព្រុំ ស៊ីណា ប្រធានមន្ទីរផែនការខេត្ត កាលពី​ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសិលាសមាហរណកម្ម កម្មវិធីវិ​និយោគបី​ឆ្នាំរំកិលសង្កាត់ នៅថ្នាក់ក្រុងឆ្នាំ២០២០ សម្រាប់រៀបចំនិង​កសាងកម្មវិធីវិនិ​យោគ​បីឆ្នាំរំ​កិលឆ្នាំ២០២១-២០២៣។

ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងសាលប្រជុំសាលាក្រុងប៉ោយប៉ែត ដោយមានការអញ្ជើញចូលរួម​ពីលោក ទ្បេង ហុងលាង មេបញ្ជាការផ្នែកសឹកប៉ោយប៉ែត លោក លោកស្រីចំណុះឲ្យរដ្ឋបាលខេត្ត លោក លោកស្រី ចំ​ណុះឱ្យក្រុមប្រឹក្សាក្រុង មេបញ្ជាការរងក្រុង អធិការរងក្រុង ចៅសង្កាត់ទាំងបីក្នុង​ក្រុង និងមន្ត្រីជុំវិញក្រុង ព្រមទាំងអង្គការជាតិនិងអន្តរជាតិសរុបចំនួន៦៧រូបផងដែរ។

ក្នុងឱកាសនោះលោក​អភិបាលរងខេត្តបានមានប្រសាសន៍ កោតសរសើរដល់អាជ្ញាធរក្រុង កងកម្លាំង​ប្រដាប់អាវុធទាំ​ងបីប្រភេទ នឹងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសប្បុរសជននានា ដែលបាន​ចូលរួមចំណែ​កជួយសង្គ្រោះដល់ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ពីកន្លែងរងគ្រោះ ដឹកជ​ម្លៀសមក​ដាក់ទីទួលសុវត្ថិភាពប្រកបដោយជោគជ័យ ហើយមិនត្រឹមតែប៉ុណ្ណោះ​យើងនូវតែ​បន្តការ​គាំទ្រ ការលើកទឹកចិត្ត ការឧបត្ថម្ភ ការទទួលខុសត្រូវចំ​ពោះបងប្អូនប្រជា​ពលរដ្ឋតែមក​ស្នាក់អាស្រ័​យនៅទីទួលសុវត្ថិភា​ព រហូតទៅដល់ទឹកស្រក់យើងធ្វើការដឹកជញ្ជូនទៅលំនៅដ្ឋានពួកគាត់វិញ នេះសបញ្ជាក់ថា ជាការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន និងការចូលរួមពីអង្គ​ការសប្បុរសជន​នានាផងដែរ។

ជាមួយគ្នានោះដែរលោកអភិបាលរងក្រុងបានមានប្រសាសន៍ថា កន្លងមករដ្ឋបាលក្រុងបានខិតខំបំ​ពេញតាមតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ស្តីអំពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ និងកម្មវិធីជាតិសម្រាប់ផែន​ការអភិវឌ្ឍន៍យ៉ាងច្បាស់លា​ស់សម្រាប់ការរីកច​ម្រើនរ​បស់ក្រុងដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ខិតខំពង្រឹង សន្តិសុខសណ្ដាប់ធ្នាប់លើ​កកម្ពស់សុវត្ថិភាពសាធារណៈឱ្យបានល្អ ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួនក្នុងគោលនយោបាយភូមិឃុំមានសុវត្ថភាព ដោយគ្រប់គ្រងបាននូវ​ស្ថានភាពសន្តិសុខទាំងផ្ទៃក្នុងនឹងតាមបន្ទាត់ព្រំដែន នឹងមានប្រតិបត្តិការល្អជាមួយភាគីថៃ ដើម្បីបង្ក​ឲ្យមា​នកា​រងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋ។

លោកបញ្ជាក់ថា កម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់នៅថ្នាក់ក្រុង ឆ្នាំ២០២០-២០២១នាពេលនេះគឺ​ជាដំណើរការរៀបចំឡើងដើម្បីគាំទ្រគម្រោងសកម្មភាពអនុវត្ត ដើម្បីស្នើឡើងឱ្យស៊ីចង្វាក់គ្នា​ទៅនឹងគោលន​យោបាយយុទ្ធសាស្ត្រសកម្មភាពនានារបស់មន្ទីរជំនាញ និងបណ្ដាអង្គការនានា​ទាំងជាតិ និងអន្តរជាតិតាមរយៈការចូលរួមសិក្ខាសិលាការចចារ កាលវិភាគរវាងមន្ទីរជំនាញ និងអង្គ​ការការនានាមានការទំនាក់ទំនងគ្នាដើម្បីប្រមូលផ្ដុំនូវធនធានក្នុងការអភិវឌ្ឍន៍របស់ក្រុង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1145 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
52112 នាក់
ខែនេះ :
514266 នាក់
3 ខែនេះ :
1114538 នាក់
សរុប :
17638803 នាក់