ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មេបញ្ជាការ​អាវុធហត្ថខេត្តបន្ទាយ​មានជ័យ បាន​នាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋ​ដែលមា​នជីវ​ភាពខ្វះខាត ដែល​រងផលប៉ះពាល់ដោ​យសារគ្រោះ​ទឹកជំនន់ នៅស្រុកថ្មពួកចំនួ​ន​២០២គ្រួសា
Wed,04 November 2020 (Time 09:25 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 395នាក់)


ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិការ ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេ​បញ្ជាកា​រកងរាជ​អាវុធហត្ថ​ខេត្តបន្ទាយ​មានជ័យ និងជាប្រធា​នក្រុមការងារចុះជួយឃុំគំរូ និង​សហ​ការី បាន​ដឹកនាំ​សមាគមអង្គរ សហ​ការ​ជាមួ​យមូលនិធិករុណាខ្មែរ និងក្រុម​អ្នកម្ដាយ​ខេត្ត​បាត់ដំ​បង អញ្ជើញ​ចុះ​សួរសុខទុក្ខ និងចែកអំ​ណោយ​ដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក និងមាន​ជីវភាព​ខ្វះខាត ដែលរងគ្រោះ​ដោយសារទឹកជំនន់ ក្នុងឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចំនួន​២០២​គ្រួសា​រ ក្នុងនោះ០២គ្រួសារដែលស្លាប់ដោ​យលង់ទឹកផងដែរ។

ពិធីនេះប្រារព្ធធ្វើឡើងនៅផ្សារ​ធំគំរូថ្មី ស្ថិតក្នុងភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្ត។

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលរងគ្រោះដោយសារទឹកជំនន់ចំនួន២០០គ្រួសារ ក្នុង១​គ្រួសា​រទទួលបាន អង្ករទម្ងន់២៥គីឡូក្រាម,មី០១កេស,ត្រីខ០១យួរ,ទឹកត្រី០៣ដប,ទឹកស៊ីអ៊ីវ​០៣ដប, ស្ករស០១គីឡូក្រាម, អំបិលអ៊ីយ៉ូត០១គីឡូក្រាម,ទឹកសុទ្ធ០១យួរ,ថ្នាំប៉ារ៉ា០២បន្ទះ និងថវិកាចំនួ​ន៣០,០០០រៀល​។ដោយឡែក០២គ្រួសារដែលលង់ទឹកស្លាប់ ក្នុង០១គ្រួសារទទួលបាន អង្ករ៥០​គីឡូក្រាម,ទឹកសុទ្ធវីតា​ល់០១កេស,មី០១កេស,ទឹកត្រី០១យួរ,ទឹកស៊ីអ៊ីវ០១យួរ, និងថវិកា​ចំនួន៥១៤,៥០០រៀល​(ហាសិបមួយម៉ឺនបួនពាន់ប្រាំរយរៀល)។ក្នុងនោះផងដែរលោ​កឧត្តមសេនី​យ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្ត និងក្រុមការងារ បានឧបត្ថម្ភដល់កងកម្លាំងអាវុធហត្ថ, នគរបាល,យោធា,ប្រជាការពារ,យុវជនស.ស.យ.ក ចំនួន៧១នាក់ ក្នុងម្នាក់ៗ​ទទួល​បានថវិកាចំនួន​២០,០០០រៀលផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1315 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
98999 នាក់
ខែនេះ :
509029 នាក់
3 ខែនេះ :
1129921 នាក់
សរុប :
17736657 នាក់