ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នគរបាលខេត្តបាត់ដំបង ​បង្ហាញ​មុខសញ្ញា​ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ចំនួន៦​នាក់ មុន​បញ្ជូនទៅតុ​លាការ
Wed,04 November 2020 (Time 01:33 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 357នាក់)


ខេត្តបាត់ដំបង៖ក្រោយពេល​ចាប់ខ្លួនបានថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នគរបា​ល​នៃ​ការិយាល័យ ប្រឆាំ​ង​គ្រឿងញៀន​ខេត្ត បានបង្ហាញ​មុខសញ្ញា​ជ​នសង្ស័យចំនួន៦​នាក់ មុន​បញ្ជូនទៅតុលាការ ពីបទ​ជួញដូរ​គ្រឿងញៀន កាលពី​រសៀល ថ្ងៃទី​២ វិច្ឆិកា កន្លងទៅ នៅ​ភូមិ​អូរ​ខ្ជាយ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ក្នុងនោះ​មាន​ម្នាក់ឃាត់ខ្លួន​តាម​ដីកាបង្គាប់​ឲ្យ​ចាប់ខ្លួនរបស់​ចៅក្រមសាលាដំបូង​ខេត្ត​។​

ជនសង្ស័យ​ទាំង៦​នាក់រួមមាន៖
១.​ឈ្មោះ ឆេង រ៉ា​ជី ហៅ ភូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​មាន​ដីកា បង្គាប់​ឲ្យ​នាំខ្លួន របស់លោក ឡូយ ចាន់​ត្រា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​)។
២. ឈ្មោះ ខឿន រិទ្ធី​សែន ភេទ​ប្រុស អាយុ​២២​ឆ្នាំ​។
៣. ឈ្មោះ ស៊ាន សុធា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ,បីនាក់​នេះ រស់នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​។
៤.​ឈ្មោះ វែង ពិសិដ្ឋ ហៅ ប៉ែល ភេទ​ប្រុស អាយុ​២០​ឆ្នាំ។
៥.​ឈ្មោះ សង សម័យ ហៅ ណៃ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​អូរ​ខ្ជាយ ឃុំ​អូរ​ដំបង​១ ,ពីរ​នាក់​នេះ រស់នៅ​ភូមិ​អូរ​ខ្ជាយ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ និង​
៦.​ឈ្មោះ ឆាយ សុ​ញ្ញាណ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​រ៉ា ឃុំ​ធិបតី ស្រុក​គាស់ក្រឡ​។

វត្ថុតាង ដែលដកហូតបានរួមមាន ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE) ចំនួន​៤​ថង់ ទម្ងន់​២,៧៨​ក្រាម ទូរស័ព្ទដៃ៤​គ្រឿង កាបូប​លុយ​២ ប្រាក់​៣​ពាន់​រៀល ម៉ូតូ​ហុងដា ឌ្រី​ម​១​គ្រឿង ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ បាត់ដំបង 1L8313 ថង់​សម្រាប់​រំលែក​ច្រកថ្នាំ ញៀន​លក់ និង​សម្ភារ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

ជនសង្ស័យ​ទាំងអស់ ក្រោយពីឆ្លើយ​សារភាព​រួចមក លោក សាត គឹម​សាន ស្នងការនគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ ដើម្បីចាត់ការតាមនិតិវិធីច្បាប់​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1217 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
52184 នាក់
ខែនេះ :
514338 នាក់
3 ខែនេះ :
1114610 នាក់
សរុប :
17638875 នាក់