ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នាយឧត្តមសេនីយ៍ឯក ពូ ​សាប៊ុតឌី អញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គហ្វឹ​កហ្វឺនពង្រឹងរ​បៀបរៀបរយ ឆ្នាំ២០២​០
Wed,04 November 2020 (Time 12:37 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 323នាក់)


ខេត្តកណ្ដាល៖ក្នុងឱកាស បិទវគ្គហ្វឹកហ្វឺនពង្រឹ​ងរបៀបរៀបរយឆ្នាំ២០២០ នៅព្រឹកថ្ងៃទី០៤​ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតំបន់ប្រតិប​ត្តិការ​សឹករ​ងកណ្ដាល ក្រោមអធិបតីភាព​នាយឧត្តមសេនីយ៍ឯក ពូ សាប៊ុត​ឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ​យោធភូមិភាគពិសេស និងលោក គីម រិទ្ធី អភិបាល​រងខេត្តកណ្តាល តំណាងដ៏ខ្ពងខ្ពស់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល​នៃគណៈអ​ភិបាលខេត្តក​ណ្ដាលនោះ លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំប​ន់ប្រតិបត្តិការ​សឹ​ករងកណ្តាល បានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនពង្រឹងរបៀបរៀបរយ ឆ្នាំ២០២​០មានរយៈ​ពេល​​៩១ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ដោយសិក្ខាកាមចំនួន៦០នាក់ និងគ្រូចំនួន១១នាក់ ។ក្នុងនោះគ្រូបង្គោល​ចំនួន៦នាក់ គ្រូជំនួយចំនួន៥នាក់ ដោយ​មិនគិតថ្ងៃបុណ្យ និងថ្ងៃ​ឈប់សំរាក ដែលមកពីប​ណ្តាផ្នែកសឹករង ស្រុក ក្រុង វរសេ​នាតូចលេខ១ និងទីបញ្ជាការ។

លោកបន្តថា ក្នុងវគ្គហ្វឹកហ្វឺន​នេះ ក្រៅពីខ្លឹមសារនៃកម្មវិធីហ្វឹហ្វឺន អង្គភាពបានបង្កើតខ្លឹមសារមេរៀន ដោយបានអ​ញ្ជើញមន្ត្រីសាលា​ដំបូងខេត្ត និងមន្ត្រីនៃ​ស្នងការនគរបាលខេត្ត មកផ្សព្វផ្សាយច្បាប់​ស្តីពីក្រមព្រហ្មទ័ណ្ឌ​ ច្បាប់ស្តីពីក្រមរដ្ឋប្បវេណី និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីឱ្យសិក្ខា​កាម​បាន​យល់ដឹងកាន់តែច្បាប់ថែមមួយកំរិតទៀត។

ថ្លែងក្នុងពិធីលោក គីម រិទ្ធី អភិបាល​រងខេត្តកណ្តាល បានថ្លែងថា ការហ្វឹក​ហ្វឺនធនធានមនុស្សជា​មូលដ្ឋានគ្រឹះដ៏​សំខាន់បំផុត សំដៅឱ្យនាយទាហាន នាយទាហា​នរង និងពលទាហាន ទទួលបាននូវ​កំរិតយល់ដឹង និងមានសមត្ថភាពកាន់តែខ្ពស់ ក្នុងការបំពេញកាតព្វកិច្ចការពា​រឯករាជជាតិ អធិប​តីភាព និងបូរណភាពទឹកដី និងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសចូលរួម​ក្នុងការ​កែទ​ម្រង់កងយោធពលខេមរភូមិន្ទ ស្របតាមកម្មវិធីន​យោបាយយុទ្ធសាស្ត្រច​តុកោណដំ​ណាក់កាល​ទី៤ របស់រាជរដ្ឋាភិបាលក្រោមកា​រដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះលោកក៏បានថ្លែងសរសើរដ​ល់តំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបាន​បង្កើតវគ្គនេះ​ឡើង ឯកឧត្តមក៏បានសំ​ណូមពរឱ្យបន្ថែមនូវ​មេរៀនស្តីពីច្បាប់​នៃការត្រួតពិនិត្យ​គ្រឿងញៀន ដើម្បីសំ​ដៅធ្វើយ៉ាងណាទប់ស្កាត់ឱ្យ​បាននូវការប្រើប្រាស់ ការចរាចរណ៍ និងការផលិតគ្រឿញៀន នៅក្នុងមូលដ្ឋានខេត្តកណ្តាល និងទូទាំងប្រទេសផងដែរ។

ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានធ្វើការផ្តាំ​ផ្ញើដល់ថ្នាក់ដឹក​នាំតំបន់ប្រតិ​បត្តិការសឹករងកណ្ដាល និងសិក្ខាកាមទាំងអ​ស់ថា ត្រូវគោរពឱ្យបាននូវវិន័យ អត្តចរិត សីលធម៌​រស់នៅស្អាតស្អំ ឲ្យសមស្របទៅជាកងយោធពលខេមរភូមិន្ទ និងត្រូវត្រៀម​ខ្លួនជានិច្ចក្នុង​ការអនុវ​ត្តភារ​កិច្ចតាមផែនការដែលថ្នាក់លើបានកំណត់ នឹងត្រូវចូលរួម​ទប់ស្កាត់ឲ្យបាននូ​វរាល់ចលនាបដិ​វត្តពណ៌ និងចលនាផ្សេងៗរបស់​ពួកប្រឆាំងនិងអមិត្ត ដែលប៉ុនប៉ងផ្តួលរំ​លំរដ្ឋាភិបាលស្របច្បាប់។

ចំណែកការងារហ្វឹកហ្វឺន គឺជា​ការងារមួយសំខាន់ និងចាំបា​ច់បំផុត ក្នុងការបំពេញភារកិច្ចជំនាញ។ សិក្ខា​កាមត្រូវប្រែក្លាយចំណេះដឹងដែលបាន ហ្វឹកហ្វឺនខិតខំរៀនសូត្រ អោយទៅជា​សកម្មភាពជា​ក់ស្ដែង ដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំពេ​ញភារកិច្ចឱ្យទទួលបានជោគជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2830 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53797 នាក់
ខែនេះ :
515951 នាក់
3 ខែនេះ :
1116223 នាក់
សរុប :
17640488 នាក់