ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអភិបាលខេត្តកណ្ដាល អញ្ជើញដោះស្រាយករណីវិវាទការងារ រវាង​បងប្អូន​កម្មករ និង​ក្រុមហ៊ុន​កាត់ដេរសំលៀកបំពាក់
Tue,03 November 2020 (Time 03:54 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 339នាក់)


ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះសម្របសម្រួល ដោះស្រាយករណីវិវាទការងារ រវាងបងប្អូនកម្មករ និងក្រុមហ៊ុនកាត់​ដេរសំលៀក​បំពាក់ DIGNITY KNITTER LIMITED ឌីកនើធី នីតធើរ លីមីតធីត និងក្រុមហ៊ុន​កាត់​ដេរសំលៀកបំពាក់ ECO BASC FACTORY អ៊ីកូ បេស ហ្វេកធើរី ស្ថិតនៅផ្លូវជាតិលេខ២១A ក្នុង​ភូមិព្រែកតាព្រីង សង្កាត់សិត្បូង ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួម ព្រះរាជ​អាជ្ញារងខេត្ត ចៅក្រម ក្រុមការងារក្រសួងការងារ ស្នងការនគរបាលខេត្ត កងរាជអា​វុធហត្ថខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធនានានៅក្នុងខេត្ត។

មានប្រសាសន៍នាកាលនោះដែ​រដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើក​ឡើងថា អាជ្ញាធរខេត្ត និងធ្វើការដោះ​ស្រាយ សម្របសម្រួល ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ផលប្រ​យោជន៍របស់បងប្អូនកម្មករ។ហើយឯកឧត្តមក៏ស្នើឱ្យបងប្អូនកម្មករ ត្រូវធ្វើការ​ជ្រើសរើស​តំណាងរបស់ខ្លួន ដើម្បីធ្វើការសហ​ការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការសម្របសម្រួល និងដោះស្រាយតាមនីតិវិធីនៃច្បាប់ ។

ជាងនេះ​ទៅទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូម​ពរដល់បងប្អូនកម្មករទាំងអស់ សូមមានកា​រអត់ធ្មត់ និងត្រូវសហកា​រជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការដោះស្រាយ ឱ្យបានចប់ជាស្ថាពរ។
បន្ទាប់មកឯកឧត្តមអភិបាលខេត្ត និងក្រុមការ​ងារ អញ្ជើញចុះពិនិត្យសម្ភារៈ នៅក្នុងក្រុមហ៊ុ​នកាត់ដេ​រសំលៀកបំពាក់ DIGNITY KNITTER LIMITED ឌីកនើធី នីតធើរ លីមីតធីត និងក្រុមហ៊ុន​កាត់ដេរសំលៀកបំពាក់ ECO៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13798 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
106166 នាក់
ខែនេះ :
521870 នាក់
3 ខែនេះ :
1130554 នាក់
សរុប :
17735318 នាក់