ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួន​ជនសង្ស័យ ដែល​ចាក់សម្លាប់បុរសម្នាក់ កាលពីយប់ថ្ងៃទី១ វិច្ឆិការក្នុងឃុំដូង បានហើយ
Tue,03 November 2020 (Time 02:44 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 374នាក់)


ខេត្តស្វាយរៀង៖ដោយ​មានការចង្អុលបង្ហាញពីលោកស្នង​ការនគរ​បាលខេត្តស្វាយរៀង កម្លាំងសម​ត្ថកិច្ចន​គរបាល​ស្រុក សហការជាមួយ​នគរបាលប៉ុស្តិ៍​ បាន​ធ្វើ​កា​រឃាត់ខ្លួនជនសង្ស័យ ដែល​បាន​ចាក់​សម្លាប់​បុរ​សម្នាក់ កាលពី​យប់ថ្ងៃទី​១ ខែវិច្ឆិការ ​ឆ្នាំ២០២​០បាន​ហើយ នៅ​វេលាម៉ោងប្រមាណ៨​ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិអកមួល ឃុំម្រាម ស្រុករមាសហែកខេត្តស្វាយរៀង។

សមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យមាន​ឈ្មោះឆម តាក់ អាយុ២៦ឆ្នាំ រស់នៅភូមិស្វាយពក ឃុំដូង ស្រុករមា​សហែក។ចំណែកឯ​ជនរងគ្រោះ​មានឈ្មោះ​តូច សាវាន អាយុ៤៤ឆ្នាំ មុខរបរកសិករ រស់​ក្នុង​ភូមិស្វាយពក ឃុំដូង ស្រុករមាសហែក។

ជនសង្ស័យក្រោយពីឃាត់ខ្លួន សមត្ថកិច្ចនគ​របាល នាំយកមក​សាកសួរនៅ​អធិការដ្ឋានន​គរបាល​ស្រុករមាសហែក ដើម្បីបន្តនិតិវិធី​។

គួររំលឹកដែរថា បុរសម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនបន្តទៅសង្គ្រោះព្យាបាលនៅរាជធានីភ្នំពេញ បន្ទា​ប់​ពីជនសង្ស័យរ​ស់នៅក្បែរផ្ទះគ្នា​មានជម្លោះជាមួយ​ប្រពន្ធ ហើយត្រូវបា​នជនរ​ងគ្រោះស្រែក​ថាថ្លង់​ណាស់រកដេកពួន​មិនបានទើបបង្កជាហិ​ង្សាចាក់សម្លាប់ផ្អើលទាំ​ងយប់កាលពីវេ​លាម៉ោង១០​និង៥នា​ទី​យប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចភូមិស្វាយពក ឃុំដូង ស្រុករមា​សហែក រួចរត់គេចខ្លួនបាត់ស្រមោល។

មុនពេលកើត​ហេតុសង្ស័យ បានជម្លោះទាស់​ពាក្យសម្តីជាមួយប្រពន្ធយ៉ា​ងខ្លាំង រហូតឮសំឡេងរំ​ខានដល់​ជនរងគ្រោះដែល​នៅផ្ទះក្បែរគ្នាក៏ស្រែកប្រាប់ថា ឈប់ឈ្លោះគ្នា​ទៅថ្លង់អ្នកជិតខាងណាស់ ទុក​ឲ្យគេឯងដេកពួនផង។ខណៈនោះ​ស្រាប់តែជនសង្ស័យ​ខឹងយ៉ាងខ្លាំង ក៏លោតផ្លោះ​របងចូលទៅ​ក្នុងផ្ទះជនរ​ងគ្រោះ ដោយបានយកដែកចុងស្រួចចា​ក់លើជនរង​គ្រោះចំនួន៣ក​ន្លែងត្រូវចំពោះ​១កន្លែង, ស្មាឆ្វេង១​កន្លែង​និងលើត្រចៀកឆ្វេង១​កន្លែងបណ្ដាល​ឱ្យរងរបួសធ្ងន់​បង្កការភ្ញាក់​ផ្អើល។ក្រោយ​មក​ក្រុមគ្រួសារបានយកទៅព្យាបា​លនៅមន្ទីរពេទ្យស្រុករមាសហែក តែដោយ​របួសធ្ងន់ធ្ងរពេ​កបានបញ្ជូន​ទៅមន្ទីរពេទ្យខេត្ដ ប៉ុន្តែត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យរាជ​ធា​​នីភ្នំ​ពេញ ដល់កណ្ដាលផ្លូវ​ក៏បានស្លាប់តែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
931 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
98615 នាក់
ខែនេះ :
508645 នាក់
3 ខែនេះ :
1129537 នាក់
សរុប :
17736273 នាក់