ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួន អ្នកញៀនល្បែងស៊ី​សងចំនួន៧នាក់ រួមនឹងវត្ថុតាងមួយចំនួន នៅកំ​ពង់​ឆ្នំាង
Tue,03 November 2020 (Time 01:59 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 328នាក់)


ខេត្តកំពង់ឆ្នាំង៖ក្រុមអ្នកញៀនល្បែងស៊ីសង​ចំនួន៧នាក់ ត្រូវបានកម្លាំងកងរាជ​អាវុធហត្ថ​ខេត្តកំ​ពង់ឆ្នាំ​ ដឹកនាំដោយលោ​កវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរ​ងទទួលផែនយុត្តិធម៌ និង​ដោយមា​នការសម្របសម្រួល ពីលោក អិត សុធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បាន​ចុះប​ង្រ្កាបជាក់ស្តែង កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំ។

សមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យទាំង០៧នាក់ ដែលត្រូវបាន​ឃាត់ខ្លួនរួមមាន​៖
១-ឈ្មោះ រី គឹមហ៊ន ភេទស្រី អាយុ៥៤ឆ្នាំ (ម្ចាស់ផ្ទះ) មុខរ​បរលក់ដូរ ទីលំនៅភូមិសំរោង សង្កាត់ផ្សា​រឆ្នាំង ក្រុងកំពង់ឆ្នាំង។
២-ឈ្មោះ លាន រដ្ឋា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង។
៣-ឈ្មោះ សុ​ខ ហ៊ន ភេទស្រី អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជុក ស្រុកសា​មគ្គីមានជ័យ។
៤-ឈ្មោះ សែម សុខ ​ភេទស្រី អាយុ៥២ឆ្នាំ មុខរបរនៅផ្ទះទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំ​ពង់ឆ្នាំង។
៥-ឈ្មោះ សុខ រិន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំ​ពង់ឆ្នាំង។
៦-ឈ្មោះ ឃុត សុខុម ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិជើងគ្រោះ ឃុំជើងគ្រោះ ស្រុករលាប្អៀរ។
៧-ឈ្មោះ ឌុក ណារ៉ុង ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
វត្ថុតាងដកហូតបានរួមមាន៖ ទូរស័ព្ទ​ចំនួន០៩គ្រឿង,​បៀរចំនួន១២ហ៊ូ​,កម្រាលក្រា​លចំនួន២,​ប្រាក់រៀល​ចំនួន៧.៨៦១.៥០០រៀល (ប្រាំពីរលានប្រាំបីសែន​ប្រាំមួយម៉ឺនមួយពាន់ប្រាំរយរៀល)។

ជនស​ង្ស័យទាំង០៧នាក់ខាងលើ ដោយ​បានការអនុញ្ញាត ពីលោកព្រះរាជអាជ្ញារង​អមសាលាដំបូង​ខេត្ត ការិយាល័យជំនាញបានធ្វើកិច្ចសន្យាអប់រំ​ឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13342 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
105710 នាក់
ខែនេះ :
521414 នាក់
3 ខែនេះ :
1130098 នាក់
សរុប :
17734862 នាក់