ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នគរ​បាលក្រុង​ប៉ោយប៉ែត ស្នើឲ្យរដ្ឋ​បាលក្រុង ចូលរួមស​ហការណ៍ ដាក់វិធានក្តៅទៅលើអាជីវករ ដែល​ដាក់តាំងលក់លើផ្លូវសា​ធារណៈ ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ បន្ទាប់ពី​អប់រំណែនាំ​ជាច្រើន​ដងគ្មាន​ប្រសិទ្ធភាព
Tue,03 November 2020 (Time 01:04 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 303នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយមានការ​ចង្អុលបង្ហាញពីលោ​កវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរ​បាល​ក្រុងប៉ោយប៉ែត លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងទទួលផែនចរាចរណ៍ បានបន្ត​ដឹក​នាំកម្លាំងផ្ទាល់ ចុះរៀបចំសណ្ដា​ប់ធ្នាប់ នៅចំណុចកែងល​ក់ជ្រូកខ្វៃ នឹងជុំវិញផ្សារអគ្គថ្មី,ផ្សារត្រី ស្ថិតនៅ​ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


លោកវរសេនីយ៍ទោ អធិការរងទទួលផ្នែកចរាចរណ៍ បានឲ្យដឹងថា៖កន្លងមកនេះន​គរបាលក្រុង​ប៉ោយប៉ែត បានចុះណែនាំ និ​ងរៀបចំតាមបណ្តាតូបដែលមានលក់សម្ភារប្រើប្រាស់ និងតូបលក់បន្លែ ផ្លែឈើ ត្រី ​សាច់ រួមទាំងរទេះ និងពិសេសដាក់លក់តាមកញ្ចែង ល្អី នៅលើទ្រូង​ផ្លូវសាធារណៈ​ជារើយៗ រីឯអ្នក​ទិញក៏ឈប់ចុះទិញនៅលើផ្លូវ ដែ​លធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈជាខ្លាំង តែពួកគាត់​នៅតែមិនស្ដាប់ ហើយកា​ររៀបចំកន្លងម​ករបស់កម្លាំងនគរបាលក្រុង ដូចជាចាប់ក្តាម​ដាក់ចង្អេរ​អញ្ចឹង នៅ​ពេលកម្លាំ​ងនគរបាល​ចុះមករៀបចំពួកគាត់រំកិលចូល នៅពេលកម្លាំងចេញទៅ​បាត់ពួកគាត់ដាក់វិញដដែល។ដូច្នេះលោកស្នើឲ្យរដ្ឋបាលក្រុង ចូលរួមសហការណ៍ ដាក់វិធានក្តៅ​ទៅលើអាជីវករទាំងនេះ ដើម្បីឲ្យក្រុងប៉ោយប៉ែតសោភ័ណភាពល្អ។

ជាមួយគ្នានោះលោកបានអំពាវនាវដល់អាជីវករទាំងអស់ត្រូវបញ្ឈប់ការដាក់តាំងលក់ ដោយគ្មាន​សណ្តា​ប់ធ្នាប់ ដើម្បីបញ្ជៀស នៃការកកស្ទះចរាចរណ៍ ដែលអាចបង្ក ឱ្យមានហានិភ័យផ្សេងៗ​កើតឡើងជាយ​ថាហេតុ ពិសេសគ្រោះថ្នាក់ចរាចរណ៍តែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13822 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
106190 នាក់
ខែនេះ :
521894 នាក់
3 ខែនេះ :
1130578 នាក់
សរុប :
17735683 នាក់