ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោក​វរសេ​នីយ៍ឯក សៅ សារឿន អធិកា​រនគរបាល​ស្រុកថ្មពួក ដឹកនាំកម្លាំង ចុះជួយច្រូត​ស្រូវ​ប្រជាពលរដ្ឋ ដែល​សេសសល់ពីគ្រោះទឹក​ជំនន់ចំនួន១ហិកតា នៅឃុំគំរូ
Tue,03 November 2020 (Time 01:21 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 382នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយមានការយកចិត្តទុកដាក់ នឹងមើលឃើញពីទុ​ក្ខលំបាកព្រម​ទាំងមានការ​ព្រួយបារម្ភរពីប្រ​ជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់​ដោយសារគ្រោះ​ទឹកជំនន់​នោះ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០​២០ លោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរ​បាលស្រុកថ្មពួក ក្រោមការ​ចង្អុលបង្ហាញ​និងណែនាំពីលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​នៃស្នងការដ្ឋានន​គរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ​កម្លាំងនគរបាល នៃអធិការដ្ឋាននគរបា​លស្រុកថ្មពួក ចំនួន៥​០នាក់ ចុះជួយច្រូតស្រូវ​លិចទឹកប្រជាពលរដ្ឋ ចំនួន១ហិកតា ស្ថិតនៅ​ក្នុងភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេ​នីយ៍ឯក អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ការដឹកនាំកម្លាំងចុះជួយ​ច្រូតស្រូវព​លរដ្ឋនេះបានធ្វើឡើង បន្ទាប់ពីម្ចាស់ស្រូវដែលរងផលប៉ះពាល់ដោយសារទឹកលិចមានឈ្មោះ សួង សាវេត អាយុ៤​០ឆ្នាំ រស់នៅក្នុងទីតាំងខាងលើ បានស្នើសុំឲ្យសមត្ថកិច្ចចុះជួយ ដោយសារតែស្រូវរប​ស់គាត់ទំជ្រុលបាក់ក ហើយនៅឆ្ងាយពីភូមិ និងផ្លូវចូលទឹកលិច មិនអាចចូលម៉ាស៊ីនច្រូតបាន បន្ទាប់​ពី​ទទួលបាននូវ​ការស្នើសុំនេះភ្លាម លោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្ត បានចាត់​ឲ្យលោកដឹកនាំកម្លាំងចុះជួយតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
799 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
98483 នាក់
ខែនេះ :
508513 នាក់
3 ខែនេះ :
1129405 នាក់
សរុប :
17736141 នាក់