ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំពិ​ភាក្សា ​ស្តីពីការនាំស្រូវចេ​ញទៅប្រទេសជិតខាង និងស្ថាន​ភាពរួម​នៅតាមខ្សែប​ន្ទាត់ព្រំដែន
Mon,30 November 2020 (Time 09:10 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 282នាក់)


ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹក​នាំកិច្ចប្រ​ជុំពិភាក្សា​ស្តីពីការនាំស្រូវចេញ​ទៅប្រទេសជិតខាង និងស្ថាន​ភាពរួមនៅតាមខ្សែបន្ទាត់ព្រំដែន​ ដោយ​កិច្ចប្រជុំនេះ បាន​ធ្វើឡើងនៅទីស្នាក់កា​រត្រួតពិនិត្យច្រកទ្វារព្រំដែន​ទ្វេភាគីតន់ហន់​ ស្ថិតក្នុង​ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី​លោកអភិបាលរងខេត្ត នាយករដ្ឋបា​លសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាកា​រតំបន់ប្រតិបត្តិការសឹករងកំពត ប្រ​ធាន​មន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មខេត្ត អភិបាល​ស្រុកកំពង់ត្រាច អភិបាលស្រុក​បន្ទាយ​មាស សមត្ថកិច្ចពាក់ព័ន្ធប្រចាំនៅច្រកទ្វារទ្វេភាគីត​ន់ហន់ និងតំណាងអាជីវករទិញលក់ស្រូវ សរុប​ចំនួន៣២នាក់។

ក្រោយពីស្តាប់របាយការណ៍របស់ស្ថាប័នជំនាញពាក់ព័ន្ធនូវស្ថានភាពទូទៅ និងបញ្ហាប្រឈមនានា ចំពោះ​ការនាំស្រូវចេញ និងចំណុចសំខាន់ៗមួយចំនួ​នរួចមក ឯកឧត្តមប្រធានអង្គប្រជុំ បានដាក់​ចេញនូវដំណោះស្រា​យចំពោះមុខរួមមាន៖ រដ្ឋបាលខេត្តនឹងប​ង្កើតក្រុមការងារដោះ​ស្រាយការ​នាំចេញស្រូវ និងរៀបចំកិច្ចប្រជុំ​ជាមួយភាគីវៀតណាមតាមរយៈVideo Conference ដើម្បីពិភាក្សារ​កដំណោះស្រា​យនូវបញ្ហារាំងស្ទះ និងយន្តការសម្របសម្រួលការនាំចេញស្រូវ ដែលមិនទាន់​មានភា​ពប្រ​ឡាក់ក្រឡាគ្នា សំដៅដល់ការនាំចេញឲ្យមានភាពរលូន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4995 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
167449 នាក់
ខែនេះ :
513206 នាក់
3 ខែនេះ :
1104901 នាក់
សរុប :
17624835 នាក់