ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ច្រៀង​ខារ៉ាអូ​ខេបន្ទប់ជាប់គ្នា ទាស់ពាក្យសម្តីគ្នា​ផ្ទុះហិង្សា បណ្តាល​ឲ្យបុរ​សម្នាក់​ក្នុងចំណោម​៣នាក់ រងរ​បួសធ្ងន់
Fri,27 November 2020 (Time 02:21 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 327នាក់)


ខេត្តស្វាយរៀង​៖ទាល់ពាក្យសម្តីគ្នា​នៅក្នុងខារ៉ាអូខេបង្ក​ឲ្យមានហឹ​ង្សា បណ្តាល​​​​​ឲ្យបុរ​សម្នាក់ ក្នុងចំ​ណោម​៣​នាក់ បានរងរបួស​ធ្ងន់ ដឹ​កបញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីពេទ្យ កាលពីវេលា​ម៉ោង២និង៥០​នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចក្លិបខា​រ៉ាអូខេជំនោរ​ត្រជា​ក់ចិត្ត ក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បង្កការភ្ញាក់ផ្អើល។ក្រោយពីបង្ក​ឲ្យ​មាន​មនុស្ស​រងរបួសស្នាម ក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបន្សល់ទុកតែម៉ូតូមួយ​គ្រឿងនៅ​កន្លែងកើ​តហេតុ។

បុរសរងគ្រោះមាន១-ឈ្មោះយ៉ូន សុខជា អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃស្រគំ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង(របួសក្បាល)បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ។
២-ឈ្មោះភាព ភា អាយុ២៣ឆ្នាំ មុខរបរកម្មករម៉ាស៊ីនច្រូតស្រូវ រស់នៅភូមិសំពណ៌ ឃុំព្រៃទទឹង ស្រុក​មេសាង ខេត្តព្រៃវែង (គ្មានរបួស) និងទី៣-ឈ្មោះម៉ុន ណាត អាយុ២១ឆ្នាំ មុខរបរកម្ម​ករម៉ាស៊ីន​ច្រូតស្រូវ រស់នៅភូមិ ដំណាក់សេរី ឃុំកំចាយមារ ស្រុក កំចាយមារ ខេត្តព្រៃវែង (គ្មានរបួស)។

ចំណែកក្រុមជនសង្ស័យ៣នាក់​មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយបង្កហេ​តុបាន​រត់​គេចខ្លួនប​ន្សល់ម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I-១៣០១។
បន្ទាប់ពីទទួលព័ត៌​មាននេះភ្លាមកម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោ​កអនុសេ​នីយ៍ទោ សែន កុសល មេបញ្ជាការស្តី​ទីក្រុងបានចុះបង្ក្រាបករណីប្រើអំពើហិង្សានៅ ចំណុចខា​រ៉ាអូខេ ជំនោរត្រជាក់ចិត្តនេះ ប៉ុន្តែក្រុមជ​នសង្ស័យបានរត់គេច​ខ្លួនបន្សល់តែ ម៉ូតូទើបកម្លាំង សមត្ថ​កិច្ចបាន​យកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ​បង្អែកខេត្តស្វាយរៀងនិងកំពុងស្រាវ​ជ្រាវរក​ជនស​ង្ស័យដើម្បីចាត់ការតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3920 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
102354 នាក់
ខែនេះ :
553521 នាក់
3 ខែនេះ :
1131255 នាក់
សរុប :
17813408 នាក់