ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មេភូមិឯកភាព ស្រុកថ្មពួក ជិះម៉ូតូឌុបប្រពន្ធ បុកឆ្កែកំពុង​ដែលឆ្លងផ្លូវជាតិលេខ៥៦ បណ្ដាលឲ្យស្លាប់ ចំណែកប្រពន្ធរង​រ​បួសធ្ងន់
Mon,02 November 2020 (Time 07:27 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 365នាក់)


ខេត្តបន្ទាយមានជ័យ៖ឧបទ្ទវហេតុគ្រោះ​ថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ប​ណ្តាល​ឲ្យលោកមេភូមិឯកភាព ស្រុកថ្មពួក បានស្លាប់​ រីឯប្រពន្ធ​ រងរបួសធ្ងន់​បញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីរពេទ្យ ខណៈជិះម៉ូតូឌុបនៅលើផ្លូវជាតិលេខ៥៦ លុះ​មកដ​ល់ចំណុច​ខាងត្បូង​សាលាបឋមសិក្សាតាម៉ា ភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បុកសត្វឆ្កែកំពុងឆ្លង​ផ្លូវជាតិ។

លោកវរសេនីយ៍ ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៌មានដឹងថា សពមេភូមិឯកភាពមានឈ្មោះ ឡែ ចយ ភេទប្រុសអាយុ៤៩ឆ្នាំ មុខរបរជាមេភូមិឯកភាព ឃុំគំរូ ស្រុកថ្នពួក ខេត្តបន្ទាយមានជ័យ រីឯប្រពន្ធមានឈ្មោះមាស នី អាយុ៥១ឆ្នាំ រងរបួសធ្ងន់ត្រង់ដៃសងខាងនិងក្បាល ត្រូវបានបញ្ជូនទៅសម្រាកព្យបាលនៅគ្លីនិចនាគព័ន្ធ ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ។

លោកវរសេនីយ៍អធិការបានបញ្ជាក់ឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខបន្ទាយមានជ័យ ១B ១៦២២ ឌុបគ្នា ពីជើងទៅត្បូងទៅទិញនំ ផ្លែឈើនៅផ្សារក្រុងសិរីសោភ័ណ ដើម្បីយកទៅលក់ក្នុងសាលារៀនវិទ្យាល័យថ្មពួក នៅពេលបើកម៉ូតូដល់ចំណុចកើតហេតុ ស្រាប់តែមានសត្វឆ្កែរត់កាត់ផ្លូវ ភ្លាមនោះម៉ូតូបានបុកសត្វឆ្កែពេញទំហឹងបណ្តាលឲ្យប្តីស្លាប់ និងប្រពន្ធរងរបួសធ្ងន់ បាក់កដៃខាងឆ្វេងនិងក្បាលតែម្តង។

ក្រោយពីកើតហេតុជនរងគ្រោះជាប្តី ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពម្កាក់ ដោយសារសភាពធ្ងន់ធ្ងរពេកក៏បានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ជាអកុសល្យមិនអាចជួយក៏បានស្លាប់បាត់បង់ជីវិតតែម្តងទៅ។

ចំណែកម៉ូតូ ត្រូវបានប្រជាពលរដ្ឋ លើកយកចេញពីកន្លែងកើតហេតុក្រោយមកកំលាំ​ងប៉ុស្តិ៍ម្កា​ក់បានយ​កមករក្សាទុកបណ្តោះអាស​ន្ននៅប៉ុស្តិ៍នគរបាល​រដ្ឋបាលម្កាក់រង់ចាំ​ឲ្យក្រុមគ្រួសារ​មកយកវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
450 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
98134 នាក់
ខែនេះ :
508164 នាក់
3 ខែនេះ :
1129056 នាក់
សរុប :
17735792 នាក់