ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះសីហនុ ទទួលអំណោយ​មនុស្សធម៌ ពីសប្បុរស​ជនមាន​អង្ករចំនួន​៤១តោន និងសម្ភារៈ​មួយចំនួនទៀត
Fri,27 November 2020 (Time 06:38 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 424នាក់)


ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះ​សីហនុ និង​លោកជំទាវ នៅ​ព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ អញ្ជើញទទួល​អំណោយមនុស្ស​ធម៌ពីសប្បុរសជ​នមានអង្ករចំនួន ៤១តោន និង​សម្ភារៈមួយចំនួនទៀត នៅស្នាក់កា​រសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ​។

សប្បុរសជ​នដែលប្រគល់អំណោយរួមមាន៖សមាគមពាណិជ្ជកម្ម ឆាវសាន ខេត្តព្រះសីហនុ បានឧ​បត្ថម្ភអង្ករ៤០​តោន និងក្រុមហ៊ុន វ៉ាងមីងដឺប្រាឌើ (ខេមបូឌា) WANG MING DE BROTHER (CAMBODIA) Co,LTD ឧបត្ថម្ភអង្ករ១តោន ទឹកសុទ្ធ៣០កេស ទឹកផ្លែឈើ២០កេស និងនុំដំឡូង ៣០កេស ដើម្បីអបអរមសាទរ ខួបទី១៥៧ ទិវាពិភព លោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២០ ក្រោមប្រធានបទ " ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា " ។

នាឱកាសនោះ​ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មកាសាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះសី​ហនុ បានថ្លែងអគុណដ​ល់សមាគម​ពាណិជ្ជកម្ម ឆាវសាន ខេត្តព្រះសីហនុ និងក្រុមហ៊ុន វ៉ាងមីង​ដឺប្រាឌើរ (ខេមបូឌា) ដែលបាននាំយក​អំណោយមនុស្សធម៌ ឧបត្ថម្ភដល់សាខាកាក​បាទក្រហមខេត្ត​មានដូចជាអង្ករ និងសម្ភារៈមួយចំនួន ដល់សាខា​កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មាន​លទ្ធ​ភាព​យកទៅប្រើ ប្រាស់ឱ្យចំគោលដៅក្នុងការងារមនុស្ស ធម៌ជួយដល់ប្រជាពល​រដ្ឋដែលជួបការ​លំបាក ប្រជាព​លរដ្ឋជួបគ្រោះធម្មជាតិ និងគ្រោះ​មហន្តរាយផ្សេងៗនៅក្នុងខេត្តព្រះសីហនុ ពិសេស​នឹង​យកអំណោយទាំងនេះទៅចែកជូនប្រជាពលរដ្ឋទីទ័ល ក្រនៅស្រុកព្រនប់នាពេលខាងមុខ ។

ឯកឧត្តម គួច ចំរើន ក្នុងនាមប្រធានសា​ខាកាកបាទក្រហមខេត្ត សង្ឃឹមនឹងជឿជាក់ថា បងប្អូនប្រ​ជាពលរដ្ឋ សប្បុរសជន លោកឧកញ៉ា និងលោ​កជំទាវ បន្តការគាំទ្រដល់សាខាកាកបាទក្រហមខេត្ត ក៍ដូចជាអាជ្ញាធរ​ខេត្តព្រះសីហនុ មានលទ្ធភាពនាំយកអំណោយមនុស្ស ធម៌ចែកជូនប្រជាព​លរដ្ឋរ​បស់​យើង​ក្នុងខេត្តព្រះ​សីហនុ បន្តទៀតនៅពេលខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
945 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
138083 នាក់
ខែនេះ :
511840 នាក់
3 ខែនេះ :
1108043 នាក់
សរុប :
17630097 នាក់