ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពលរដ្ឋរងគ្រោះ​ដោយសារ​ទឹកជំនន់ ចំនួន៣៦​០គ្រួសារ មកពី១៥ភូមិ នៅសង្កាត់និមិត្ត ទទួលអំ​ណោយ​មនុស្សធម៌ ​របស់អា​ជីវក​ក្រុងប៉ោប៉ែត ​ជាជន​ជាតិឥណ្ឌូ​ណេស៊ី តាមរយៈលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ា
Mon,02 November 2020 (Time 06:43 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 320នាក់)


ខេត្តបន្ទាយមានជ័យ៖លោកជំទាវ ម៉ៅ ម៉ាល័យ កែ ​គឹមយ៉ា ប្រធានសមាគ​មនារីកម្ពុជា ​ដើម្បីអភិវឌ្ឍ​ខេត្ត​បន្ទា​យមានជ័យ និងក្រុមការងា​រ កាលពី​រសៀលថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ២០២០ បាន​នាំយកអំ​ណោ​យ​មនុស្សធ​ម៌របស់អាជីវកនៅក្រុង​ប៉ោប៉ែតដែលជាជន​ជាតិឥណ្ឌូណេ​ស៊ី ផ្ដល់ជូនប្រជាពលរដ្ឋសរុប​ចំនួន៣៦​០គ្រួសារ មកពី១៥ភូមិ នៅសង្កាត់និមិត្ត ដែល​រង​ផល​ប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ​ដែល​អាជ្ញាធរបាន​ជម្លៀសមកទីទួលសុវត្ថិភាព ហើយទឹកស្រក់​បញ្ជូនទៅ​គេហដ្ឋានវិញនោះ។

ពិធីនេះបានប្រព្រឹត្តទៅនៅចំណុចក្នុងបរិវេណវត្តនិមិត្តសុធីរាម(ហៅវត្តកូនដំរី) ស្ថិតនៅក្នុង​សង្កាត់និ​មិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានកា​រអញ្ជើញចូលរួមពីលោកគាត ហ៊ុល អភិ​បាល​នៃគណៈអភិបាលក្រុង​ប៉ោយប៉ែត និងតន្ត្រីនៃរដ្ឋបាល​ក្រុង,ព្រះចៅអធិការវត្ត និងមន្ត្រីសង្ឃ,ក​ងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ,ក្រុមយុវជន ស.ស.យ.កនិងអាជ្ញាធរមូលដ្ឋានផងដែរ។

ក្នុងឱកាស​នោះដែរលោកអភិបាលក្រុងបានមានប្រសាសន៍ កោតសរសើរដល់ម្ចាស់ជំនួយ ក៏ដូច​ជាសប្បុ​រសជននានា ដែលតែងតែជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលមានជីវភា​ពខ្វះខាត​នឹងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ទាំងជួយដោយផ្ទាល់ និងតាមរយៈរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង។
ជាងនេះទៅទៀតលោកអភិបាលក្រុងបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វអាសេរេពិសនានា នឹងខ្សែភ្លើងដែលដាច់ ត្រូវយកចិត្តទុកដាក់រក្សាបរិស្ថាន អនាម័យឲ្យបានល្អ ពិសេសកុំភ្លេចអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បី ជៀសវាងការឆ្លងជំងឺកូវីដ១ ៩ផងដែរ។

ក្នុងនោះលោកអភិបាលក្រុងបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ទៅលើពលរដ្ឋឲ្យបានល្អ បើមានបញ្ហាអ្វីឬមានជំងឺឈឺស្កាត់ត្រូវរាយការណ៍និងបញ្ជូនទៅបន្ទីពេទ្យបន្ទាន់ដើម្បីជួយសង្រ្គោះឱ្យទាន់ពេលវេលា។

អំណោយដែលត្រូវផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន អង្ករ,មី និងទឹកសុទ្ធ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5245 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
102929 នាក់
ខែនេះ :
512959 នាក់
3 ខែនេះ :
1133851 នាក់
សរុប :
17740587 នាក់