ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តព្រៃវែង បើកវេទិកាផ្សព្វផ្សាយ​និងពិគ្រោះ​យោ​បល់រ​បស់​ក្រុមប្រឹក្សាខេត្តលើកទី២ អា​ណត្តិ​ទី៣ ឆ្នាំ២០២០
Wed,25 November 2020 (Time 04:11 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 364នាក់)


ខេត្តព្រៃវែង៖នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាល​ខេត្តព្រៃវែង លោក ស្រេង ជា សមាជិកក្រុមប្រឹក្សា​ខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោ​បល់របស់ក្រុមប្រឹក្សាខេត្តលើកទី២ អាណត្តិទី៣ ឆ្នាំ២០២០។

ពិធីនេះបាន​ប្រព្រឹត្តិ​ទៅនៅ​សាលប្រជុំស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដោយ​មានការអញ្ជើញចូលរួមពី ​ប្រ​ធានសាលាដំបូងខេត្ត ​ព្រះរាជអាជ្ញា អភិបាលរងខេត្ត អាជ្ញាធរមូ​លដ្ឋានគ្រ​ប់ជាន់ថ្នាក់ ជាមួយមន្ទី​រពាក់ព័ន្ធ​ជុំវិញខេត្ត និងបង​ប្អូនប្រជាពលរដ្ឋក្នុង​ស្រុកកញ្ច្រៀចផងដែរ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោ​បល់ របស់ក្រុមប្រឹក្សាខេត្ត ផ្តោតសំខាន់​ទៅលើគោលដៅ​ផ្សព្វផ្សា​យអំ​ពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋ​បា​លខេត្តទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនា​នាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយ​បងប្អូនប្រជាពលរដ្ឋ ដើម្បីរ​កនូវបញ្ហាអាទិភាពសំខាន់ សម្រាប់រដ្ឋបា​លខេ​ត្តយក​ទៅធ្វើការពិចារ​ណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជី​វភាពប្រជាពល​រដ្ឋនៅគ្រប់​មូលដ្ឋាន ភូមិ ឃុំ ស្រុក អោយ​កាន់តែល្អប្រសើរឡើង​។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអគុណចំពោះវាគ្មិនតំណាងមន្ទីរ-អង្គភាពនា​នា ជុំវិញខេត្ត ដែលបានធ្វើការបកស្រាយបំភ្លឺ ឆ្លើយតបទៅនឹងសំណួរ កង្វល់រប​ស់បងប្អូន​ប្រជាពល​រដ្ឋ ដើម្បីជួយដោះស្រា​យជាអាទិភាពជូនដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុកអោយ​កាន់តែល្អប្រ​សើរឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7758 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
170212 នាក់
ខែនេះ :
515969 នាក់
3 ខែនេះ :
1107664 នាក់
សរុប :
17627598 នាក់