ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្លាប់១​នាក់ របួស​ធ្ងន់​១នាក់ ក្នុង​ករណីគ្រោះ​ថ្នាក់​ចរ​សចរ​ណ៍២ករណី កន្លែង​ផ្សេង​គ្នាថ្ងៃ​តែមួយ
Tue,24 November 2020 (Time 07:11 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 429នាក់)


ខេត្តបន្ទាយ​មានជ័យ៖នៅថ្ងៃតែមួយ​មាន​គ្រោះថ្នាក់ចរាចរណ៍ចំនួន២ករណី កន្លែងផ្សេងពីគ្នាប​ណ្តា​ល​ឲ្យមនុស្សម្នាក់បានស្លាប់ និង១នាក់ទៀតរងរបួសធ្ងន់ដឹកបញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីពេទ្យ​។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរង​ការិយាល័យន​គរបាលចរាចរណ៍ខេត្តបា​នឲ្យដឹងថា ករណី​ទី១ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៥​ល្ងាច លើកំនាត់ផ្លូវជាតិលេខ៥ ត្រង់ចំនុ​ចខាង​លិចស្ពានទឹកថ្លា៥០០ម៉ែត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន​ជ័យ។ករណីគ្រោះថ្នាក់​ចរាចរណ៍កើ​តឡើងរវាង រថយន្តលុចស៊ីស​GS300ពាក់​ស្លាក់លេខ​ភ្នំពេញ.​2AW-6070 បើក​ពីកើតទៅ​លិចក្នុងល្បឿនលឿន សង្ស័យស្រវឹង​ប្រជែងក្នុងស្ថាន​ភាពគ្រោះថ្នាក់​រ៉េចង្កូតទៅបុកប៉ះ រថយន្តធំពាក់ផ្លាកលេខក្រចេះ.3A-0301 ដឹកស្រូវ​ចំពីជំហៀ​ងកង់ខាង​ឆ្វេងផ្នែកខា​ងក្រោយក្នុង​ទិសដៅផ្ទុយគ្នា បណ្ដាលឲ្យមាន​មនុស្សរបួសធ្ងន់១នាក់​ប្រុសមិន​ទាន់ស្គាល់​អ្នកបើ​ករថយន្តឡុ​ចសីស3​00 បញ្ជូន​ទៅមន្ទីរពេទ្យ។មូលហេតុ អ្នកបើករថ​យន្តតូច​ប្រជែងក្នុ​ងស្ថានភាព​គ្រោះ​ថ្នាក់​សង្ស័យស្រវឹង។

លោកវរសេនីយ៍ទោ សួន នីប៉ូ បានប្រាប់បន្តទៀតថា ករណីទី២ ​នៅវេលាម៉ោង៣រសៀលថ្ងៃទី២៣ ខែវិច្ឆិកា នៅលើកំនាត់ផ្លូវជាតិលេខ៥៩ ស្ថិត​នៅភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តប​ន្ទាយមានជ័យ មានករណីគ្រោះថ្នាក់​ចរចរណ៍កើតឡើង​រវាងម៉ូតូម៉ាកហុងដាទ្រីមសេ125ពាក់ផ្លាក លេខ​ប៉ៃលិន1C-7618 បើកពីលិចទៅកើតលុះ​បើកមកដល់ចំណុចកើតហេតុបានប្តូរគន្លងបត់ឆ្វេង ស្រប​ពេលនោះស្រាប់​តែមានរថ​យន្តលុច្សស៊ីសRX300 ពណ៏សពាក់ផ្លាកលេខប.មានជ័យ.2A-6828 បើកពីកើ​តទៅលិចផ្ទុយគ្នាក្នុង​ល្បឿនលឿន ក៏ទៅបុកម៉ូតូពេញ​ទំហឹងបណ្តាល​អ្នកបើកម៉ូ​តូឈ្មោះ ឈ្មោះ ផង់ លាង ភេទប្រុស អាយុ៦៩ឆ្នាំរ​ស់នៅភូមិរស្មីសាមគ្គីសង្កាត់និមិត្ត ក្រុងប៉ោយ​ប៉ែត របួសក្បាលបោ​កទៅនឹងថ្នល់និងរបួសជើងខាងស្តាំ ក្រោយមកបានស្លាប់នៅមន្ទីពេទ្យ។

លោកនាយការិយាល័យ បានបញ្ជាក់ថា មូលហេតុអ្នកបើ​កម៉ូតូប្តូរគន្លងបត់ឆ្វេង​ខ្វះការប្រុងប្រយ័ត្ន​មិនពាក់មួកសុវត្ថិភាព​ រីឯរថយន្តល្បឿនលឿន អ្នកបើករថយន្តឃាត់ខ្លួន នៅអធិការដ្ឋានន​គរបាលក្រុងប៉ោយប៉ែត​។វត្ថុតាងទាំងអស់សមត្ថកិច្ច យកមករក្សាទុកនៅ​អធិការដ្ឋាននិងការិយាល័​យនគរបាល​ចរាចរណ៍រ​ងចាំធ្វើ​ការដោះស្រាយជាក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1044 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
163498 នាក់
ខែនេះ :
509255 នាក់
3 ខែនេះ :
1100950 នាក់
សរុប :
17620884 នាក់