ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ផឹកស៊ីស្រវឹង វាយកម្មករធ្វើផ្លូវថ្នល់ ប្រជា​ការពារភូមិ ក្របួចដាក់ខ្នោះ​បាន២នាក់​ នៅពោធិ៍សាត់
Do,02 Januar 2020 (Time 11:36 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 391នាក់)


ខេត្តពោធិ៍សាត់៖ជនដៃដល់២នាក់ ផឹកស៊ីស្រវឹងវាយ​កម្មករធ្វើផ្លូវថ្នល់ ​ត្រូវបាន​ប្រជាការពារភូមិ ក្រ​បួចដាក់​ខ្នោះ កាលពីរំលង​អធ្រាត្រឈាន​ចូលថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំកុរ​ ឯកស័ក ព.ស ២៥៦៣ ត្រូវ​នឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២​០ ស្ថិតក្នុងភូមិទី៤​ ឃុំកំពង់លួង ស្រុកក្រគរ ​ខេត្តពោធិ៍សាត់។

ជនសង្ស័យមានឈ្មោះ សុខ ខា ហៅថា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិទី​៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងឈ្មោះ សុខ ឌៀក ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ​វៀតណាម បច្ចុប្បន្នស្នាក់នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។អ្នកទាំង២នាក់​ជាមុខសញ្ញាក្មេង​ទំនើង និងប្រើប្រាស​សារធាតុញៀនផងដែរ ការធ្វើតេស្កទឹកនោម(វិជ្ជមាន)។

ជនរ​ងគ្រោះដែលត្រូវជនដៃដល់វាយនោះមាន​ឈ្មោះ សៅ នី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរការ ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន​ជាកម្មករធ្វើផ្លូវលេខ៥៩ ស្ថិត​ក្នុងភូមិ.ឃុំកើតហេតុខាងលើ។
បច្ចុប្បន្នជនសង្ស័យ កំពុងស្ថិតនៅក្រោមការសាកសួរប​ស់​អធិការដ្ឋាននគរបាលស្រុកក្រគរ និង​កសា​ងសុំណុំរឿង​ដើម្បី​ចាត់តាម​នីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2072 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53039 នាក់
ខែនេះ :
515193 នាក់
3 ខែនេះ :
1115465 នាក់
សរុប :
17639730 នាក់