ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បុរសស្រវឹងខួប​ម្នាក់ យកសាបទៅដាក់ត្រី ដោយសារស្រវឹងខ្លាំង ដួលដាំក្បាល​ទៅទឹកជាប់សាប បណ្តា​លឈ្លក់​លក់ទឹកស្លាប់មួយរំពិច
Thu,19 November 2020 (Time 06:03 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 342នាក់)


ខេត្តបន្ទាយមានជ័យ៖បុរសវ័យចំណា​ស់ម្នាក់ស្រវឹងខួប យក​សាបទៅដាក់ត្រី​ដោយសារស្រវឹងខ្លាំង​ដួលដាំក្បាលទៅទឹកជាប់សាប បណ្តាលឈ្លក់លក់ទឹកស្លាប់។ប្រជាពល​រដ្ឋប្រទះឃើញ​សពកាលពី​វេលាម៉ោ​ង៤រសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២០នៅចំណុចដីព្រៃឬស្សី ភូមិសុខសាន្តសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អធិការនគរបាលក្រុង​ប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌​មានឲ្យដឹងថា សពមាន ឈ្មោះម៉ាត ហៃ ភេទប្រុស អាយុ៤១ឆ្នាំ មកស្នាក់នៅចាំដីឲ្យឈ្មោះយ៉ាង គឹមហុយ ជាមនុស្សស្រវឹងខួប រស់ក្នុងភូមិ​សុខ​សាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នអធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុ​នោះស​ពបា​នយកសាប​ទៅដាក់យកត្រី​ទាំងស្រវឹង​យកមកធ្វើម្ហូប លុះដើរទៅដល់កន្លែងដាក់​ត្រីស្រា​ប់តែដួល​ដាំក្បាលទៅក្នុងទឹ​កធ្វើឲ្យក្បាលជាប់និងសាប បណ្តាឲ្យឆ្លក់លង់ទឹកស្លាប់តែម្តង។សព​ក្រោយពីមន្ត្រី​ជំនាញពិនិត្យសពបាន​មានប្រាសាសន៍ថា សពពិតជាស្លាប់​ដោយសារស្រវឹង​ដួលជាប់សាប​ពិតប្រាកដ ពុំមានជាប់ពា​ក់ព័ន្ធនិងអំពើឃាតកម្មនោះទេ សពក្រោយពីមន្ត្រី​ជំនាញពិនិត្យរួច បានប្រគល់ទៅឲ្យបងប្អូនញា​តិមិត្តយក​ទៅធ្វើបុណ្យ តាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4382 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
166836 នាក់
ខែនេះ :
512593 នាក់
3 ខែនេះ :
1104288 នាក់
សរុប :
17624222 នាក់