ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្ត​បន្ទាយមានជ័​យ បើក​កិច្ចប្រជុំផ្ស​ព្វផ្សាយកា​រពង្រឹង​ការគ្រប់គ្រង និង​កា​រចាត់​ចែង​មន្ត្រី​បុគ្គ​លិក​នៃរដ្ឋបា​លក្រុង ស្រុក ខណ្ឌ
Mon,16 November 2020 (Time 08:17 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 364នាក់)


ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម ខេង ស៊ុម ប្រធាន​ក្រុម​ប្រឹក្សា​ខេត្តបន្ទាយមានជ័យ ឯកឧ​ត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តនៅ​ព្រឹកថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០២០ អញ្ជើញ​ជាអធិបតីក្នុង​កិច្ច​ប្រជុំផ្សព្វ​ផ្សាយការពង្រឹងកា​រគ្រប់គ្រង និង​ការចាត់ចែងមន្ត្រីបុគ្គលិកនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ​។

ពិធីនេះបាន​ប្រព្រឹត្តទៅនៅ​សា​លប្រជុំធំសា​លាខេត្ត ដោយមានកា​រអញ្ជើញចូល​រួមពីសមាជិក​ក្រុមប្រឹក្សារ​ខេត្ត មន្ត្រីរដ្ឋបា​លខេត្ត ប្រធា​នក្រុមប្រឹក្សា​រក្រុង/ស្រុក ទាំង៩​ រួមនឹងប្រធានមន្ទីរ ការិយា​ល័​យជុំវិញខេត្តផង​ដែរ។

ក្នុងកិច្ចប្រជុំនេះគណ:អធិបតីបា​នលើកយកនូវប្រធានប​ទ​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ ស្តីពីកា​រធា​នានិរន្តភាព ការ​ងាររដ្ឋបាល​និងការផ្ដល់សេ​វាក្នុង​ដំណើ​រការរៀបចំរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។​ផ្អែក​តាមគោលការណ៍​ក្រសួងមហាផ្ទៃ បាននាំដល់រដ្ឋបាលរាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ទីរ ​ការិយាល័យនិងអ​ង្គភាពជំនាញពា​ក់ព័ន្ធនានារប​ស់ក្រសួងស្ថាប័ន ដែលមាននៅ​ក្នុងថ្នាក់​ក្រុង ស្រុក ខណ្ឌ ទាំងអស់ឲ្យ​សហការគ្នាធ្វើការ​កត់ត្រានូវការផ្ទេរ និងការទទួ​លយកសិទ្ធិកាតព្វកិច្ច និងការទទួល​ខុសត្រូវ ទាំងអស់​លើកិច្ចកា​រ​និងឯកសា​ររួមទាំ​ងកម្មសិទ្ធិ ទ្រព្យសម្បត្តិ ចំណូល ចំណា​យ បំណុល និងថវិកា​រពីការិយាល័យ អង្គភា​ពជំនាញពាក់ព​ន្ធ័នានារ​បស់ក្រសួង ស្ថាប័នដែល​មាន​នៅ​ក្នុងថ្នាក់​ក្រុង ស្រុក ខណ្ឌ តាមរ​ចនាសម្ព័ន្ធថ្មី​ ដើម្បីបន្តគ្រប់គ្រង ចាត់ចែង​ និងប្រើ​ប្រាស់​ដោយធា​នា​ឲ្យបាននូវនិរន្តភាព តម្លាភាព និងប្រសិទ្ធភាព​ការងារ ជាពិសេសការផ្តល់​សេវារដ្ឋបាល និងសេវា​សា​ធារណៈនានាជូនប្រជាពលរដ្ឋ។

បើតាមរបាយរការណ៍របស់ក្រសួងមហាផ្ទៃជម្រាបជូនគណៈអធិបតីបានបញ្ចាក់ថា ថ្មីៗនេះ ក្រសួង​បានពិនិត្យឃើញថា មន្ទីរ អង្គភាព​ជំនាញមួយចំនួន​នៅតែបន្តទំនាក់ទំនង​ការងារតាមរយះ​លិខិត​រដ្ឋបាលផ្លូវការ​ជាមួយគ្នាតាមប្រព័ន្ធចាស់ ដោយមិនបានឆ្លងកាត់រដ្ឋបាលក្រុង ស្រុក ខណ្ឌ សាមីនី​មួយៗឡើ់យ។

ដើម្បីពង្រឹងការគ្រប់គ្រង និងការចាត់ចែងការងាររបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ​​ឲ្យកាន់តែមាន​ប្រ​សិទ្ធភាពស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគិតិយុត្តជាធរមាន​ ក្រសួងមហាផ្ទៃ​ បានផ្តល់ការណែនាំបន្ថែម​នូវគោលការសំខាន់ៗ​មួយចំនួនដូចជាៈ
រាល់លិខិត​របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់ធ្វើការទំនាក់ទំនង​ការងារទៅស្ថាប័ន​ខាងក្រៅ​ ទាំ​ង​ថ្នាក់ជាតិ និង​ក្រោមជាតិ​ ព្រមទាំង​ស្ថាប័នមិន​មែនរដ្ឋ ត្រូវពិនិត្យ ស​ម្រេច និងចុះហេត្ថលេខា​ដោយ​ថ្នាក់​ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក​ ខណ្ឌ។
ប្រធាន​ការិយាល័យ ឬប្រធានអង្គភាពនានានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ពុំមានសិទ្ធិក្នុងការសម្រេច​ និងចុះ​ហេត្ថលេខា​លើលិខិតរដ្ឋបាលណាមួយ​ក្នុងនាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បី​ធ្វើការទំនាក់ទំ​នងការងារ​ទៅស្ថាប័ន​ខាងក្រៅបានឡើយ។
ប្រធាន​ការិយាល័យ ឬប្រធានអង្គភា​ពនានា ​អាចទំនាក់​ទំនងការងា​រផ្ទៃក្នុង​តាមរ​យះ​លិខិត​រដ្ឋបាល​។
ដើម្បីធានាដល់កា​រផ្តល់សេវាជូន​ប្រជាព​លរដ្ឋបានឆាប់រហ័ស​ និងទាន់ពេលវេលា​ អភិបាលក្រុង​ ស្រុក ខណ្ឌត្រូវកំណ​ត់ក្របខណ្ឌ​ពេលវេ​លាជាក់លាក់​ សម្រាប់​ពិនិត្យ​ សម្រេច និងចុះហត្ថលេខា​​លើ​ឯកសា​រទាំងនេះ​ ត្រូវអ​នុវត្តតាមក្របខណ្ឌពេ​លវេលាដែលបានកំណត់​ឲ្យ​បានម៉ឺង​ម៉ាត់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2698 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50405 នាក់
ខែនេះ :
508838 នាក់
3 ខែនេះ :
1048697 នាក់
សរុប :
17643790 នាក់