ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បញ្ជូនខ្លួនជនសង្ស័យចំនួន៦នាក់ ទៅតុលាការ បន្ទាប់ពីឃាត់ខ្លួន ពាក់ព័ន្ធ​ករណីហិង្សា​ដោយចេតនា
Mon,16 November 2020 (Time 12:06 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 439នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យចំនួន៦នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ទៅតុលា​ការខេត្ត​ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០២០ ក្រោយពីឃាត់ខ្លួន​យកទៅសាកសួរ។

សូមជំរាបដែរថា ការឃាត់ខ្លួន​យកទៅសាកសួររួច​បញ្ជូនទៅតុលាការនេះ​បានធ្វើឡើងបន្ទាប់ពី​ទទួល​បាន​ពាក្យបណ្តឹងពី​ជនរង​គ្រោះ​ចំនួ​ន០៣នាក់ទី១/ឈ្មោះ ទូច សាមឿន ភេទស្រី អាយុ៣៨ឆ្នាំ
២/ឈ្មោះ ធៀង ថា នុណ ភេទប្រុស អាយុ១៩ឆ្នាំ
៣/ឈ្មោះ គឹម យ៉ានុត ភេទប្រុស អាយុ១៦ឆ្នាំ អ្នកទាំង៣ រស់នៅភូមិ/សង្កាត់ អូរអំបិល ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយ​មានជ័យ ដែលបាន​ដាក់ពា​ក្យបណ្ដឹងចុះ​ទី១៤ ខែវិច្ឆិការ ឆ្នាំ២០​២០នោះ លោកវ​រសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានអាវុធហត្ថ ក្រុងសិរីសោភ័ណ បានដឹ​កនាំក​ម្លាំង សហកា​រជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថខេត្ត ចុះដល់​កន្លែងកើតហេតុ ហើយ​ធ្វើការ​ឃាត់ខ្លួនជនប​ង្កបានចំនួ​ន០៦នាក់
១.ឈ្មោះ ឈន ឆានុន ភេទប្រុស
២.ឈ្មោះ សាមុនី សុធេប ភេទប្រុស
៣.ឈ្មោះ មាស វាសនា (ហៅសី) ភេទប្រុស
៤.ឈ្មោះ ឈួយ ខាន់ឈីត ភេទប្រុស
៥.ឈ្មោះ ផាត សុភ័ក្រ្ដ (ហៅទី) ភេទប្រុស
៦.ឈ្មោះ ងួន ចាន់រះ ភេទប្រុស ហើយនាំ​មកមូល​ដ្ឋានអាវុធហត្ថក្រុង ដើម្បីធ្វើកា​រសាកសួរ​​​ពាក់ព័ន្ធ​ទៅ​នឹងករណី​ហិង្សាដោយចេតនា ដែលប្រព្រឹត្ត​កា​លពីវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី​១៤ ខែវិច្ឆិការ ឆ្នាំ​២០២០ នៅចំណុចតា​រាងបាល់ទាត់ ស្ថិតនៅ​ក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរី​សោ​ភ័ណ ខេត្តបន្ទាយមានជ័យ​។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ក្រោយពី​សាកសួរចម្លើយ​ជនសង្ស័យ​បានឆ្លើយ​សារភាពថា ពួក​គេទាំង៦នា​ក់បានធ្វើសកម្មភា​ពយកដុំថ្ម​គប់ទៅលើឈ្មោះ គ្រិច សុជាតិ ដែល​ត្រូវជា​កូន​រ​បស់ដើ​មបណ្ដឹងឈ្មោះ ទូច សាមឿន បណ្ដាល​ឱ្យបាក់ថ្គាម​ខាងឆ្វេងពិតប្រាកដមែន ដោយជ​នសង្ស័យ​ឈ្មោះ ឈូយ ខាន់ឈីត ជាជនដៃដល់ ករណីនេះ​កើត​ឡើង​ដោយសា​រពួកគេមា​នជ​ម្លោះពីមុនមក។​ក្រោយពីបានចម្លើយ​សារភាព ជនសង្ស័យទាំង៦នាក់ ត្រូវបាន​កម្លាំងជំនា​ញព្រហ្មទណ្ឌអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមក​បញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បី​ចាត់ការបន្ត​។បច្ចុប្បន្ន ជនសង្ស័យត្រូវ​បានកម្លាំង​ការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅ​សា​លា​ដំ​បូង​ខេត្តចាត់ការតាមនីតិវិធីហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2578 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50285 នាក់
ខែនេះ :
508718 នាក់
3 ខែនេះ :
1048577 នាក់
សរុប :
17643670 នាក់