ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នាំអំណោយមនុស្សធម៌​ ផ្តល់​ជូនគ្រួសា​រប្រជាព​លរដ្ឋងា​យ​រង​គ្រោះ ខ្វះខា​តជីវភាព នៅក្នុងស្រុ​កឈូក និងស្រុកជុំគិរី
Mon,16 November 2020 (Time 10:04 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 303នាក់)


ខេត្តកំពត៖ប្រជាពលរដ្ឋងា​យរង​គ្រោះខ្វះខា​តក្នុងជី​វភាព ចំនួន១​០០គ្រួសារ មកពីស្រុកចំនួន​២គឺ​ក្នុងនោះ​មកពី​ស្រុកឈូកចំនួន៥០គ្រួសារ និងស្រុកជុំគីរីចំនួន​៥០គ្រួសារ ទទួលអំណោយ​មនុ​ស្សធ​ម៌​ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ពីសាខាកា​កបាទក្រហមកម្ពុជាខេត្តកំពត នៅព្រឹកថ្ងៃចន្ទ ០១រោជ ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស​២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០​ ដែល​ដឹកនាំដោយឯកឧត្តម ជាវ តាយ ប្រធានគណៈក​ម្មាធិការសាខា និង​ជាអភិបាលនៃគណៈ​អភិបាល​ខេ​ត្តកំពត និងអមដំណើរដោយ​ឯក​ឧត្តម លោកជំ​ទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិ​បាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភា​ពក្នុង​ខេត្ត សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រ​ចិត្ត យុវជន​កាកបាទក្រ​ហម និងអាជ្ញាធរមូលដ្ឋានផងដែរ។​

មានប្រសាសន៍សំណេះ​សំណាល ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា និងជាអភិ​បាល​ខេត្ត បា​ននាំនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រ​ធា​នកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច​ទាំងទ្វេរតែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងបញ្ហា​ប្រឈមនានា របស់បងប្អូនប្រជា​ពលរដ្ឋ ជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរង​គ្រោះដោ​យគ្រោះមហន្តរាយផ្សេងៗ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយ ដោយសម្តេច គោរពស្រលាញ់ប្រជាពលរដ្ឋគ្រប់ៗគ្នាទាំងអស់ ហើយមិនទុក​អោយប្រ​ជា​ព​លរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារនិងគ្មានការដោះស្រាយឡើយ។

ឯកឧត្តម ជាវ តាយ ​បានបញ្ជាក់ថា បច្ចុប្បន្នក​ម្ពុជាយើងមានសម្ដេច​តេជោ ហ៊ុន សែន ប្រមុខរាជ​រដ្ឋាភិបាល​បា​នយកចិត្តទុកដាក់ខ្ពស់ និង​បានដាក់ចេញនូវយន្តការដ៏មានប្រសិទ្ធិភាពក្នុងការ ការពារ និងទប់​ស្កាត់ការឆ្លងជំងឺកូវិដ-១៩ គឺមិន​មានកា​រឆ្លងដ​ល់សហគ​មន៍ឡើយ។ប៉ុន្តែទោះបីយ៉ាងនេះក្ដី ឯកឧត្តមអភិបា​លខេត្ត ក៏បានក្រើនរំលឹកអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន យកចិត្តទុក​ដាក់ឲ្យបានខ្ពស់បន្ថែមទៀតដោយ ចូលរួមអនុវត្ត​តាមវិធាន​ការណែនាំ​របស់ក្រសួង​សុខាភិបាលឱ្យបានគ្រប់ៗគ្នា។

ជាមួយឱកាសនោះឯកឧត្ត​មអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ អំពាវនា​វផងដែរ ដល់អាជ្ញាធរមូលដ្ឋាន និង ប្រជាព​លរដ្ឋ ត្រូវបង្កើនការ យកចិត្តទុក​ដាក់ចូលរួមជំរុញ អប់រំផ្សព្វផ្សាយឲ្យដល់​គ្រួសារកូនចៅ​ប្រជាពលរដ្ឋពិ​សេសយុវជន​ត្រូវចូលរួមអនុវត្ត​គោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួន ជៀសឲ្យផុ​តពីការចរាចរ និងប្រើប្រាស់គ្រឿងញៀន នឹងត្រូវ​គោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានល្អ ដើម្បីយើងរួមគ្នា ជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំ​ង និងបង្ការទប់ស្កាត់ ចំពោះ​បញ្ហាទាំងនេះអោយបាន។

អំណោយដែលបា​នផ្ដល់ជូនគ្រួសារប្រ​ជាពលរដ្ឋទាំង​១០០គ្រួសារនា​ឱកាសនោះរួមមាន៖ ក្នុងមួ​យគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ស្ករស១គីឡូនិងថ​វិកាចំនួន២ម៉ឺ​នរៀល ព្រមទាំងបា​នចែកជូនថវិកាដល់គ្រូពេទ្យ យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម ប្រជាការពារភូមិ និងក​ងកម្លាំងប្រដាប់អាវុធម្នាក់ៗទទួលបាន១ម៉ឺនរៀល សរុបថវិកា​អស់ចំនួន២,៤១០,០០០រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4500 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52207 នាក់
ខែនេះ :
510640 នាក់
3 ខែនេះ :
1050499 នាក់
សរុប :
17645592 នាក់