ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ហ៊ុន ម៉ាណែត អ​ញ្ជើញជួបសំណេះ​សំណាល និងនាំយ​កពូជស្រូវចែ​កជូនប្រជាពលរដ្ឋ​៦៦៥​០គ្រួសារ ដែលរងផលប៉ះពាល់ ដោយទឹកជំនន់នៅខេត្ត​កំពង់ធំ
Fri,13 November 2020 (Time 11:36 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 405នាក់)


ខេត្តកំពង់ធំ៖ប្រជាពលរដ្ឋចំនួន៦៦៥០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារ​ទឹកជំនន់​នៅខេត្តកំ​ពង់ធំ ទទួលបានពូជស្រូវពីឯកឧត្តម​ ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅពហុ​កីឡដ្ឋានខេត្ត ស្ថិតនៅក្នុង​ភូមិ​រូង ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ដើម្បីស្តារផលិតកម្ម​ស្បៀងឡើងវិញ ក្រោយពេលទឹកស្រក។

នៅក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តាំផ្ញើការសួរសុខទុក្ខពី​សំណាក់សម្តេចតេជោ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែល​សម្តេច​តែងតែយកចិត្តទុកដាក់បំផុត ហើយសម្រាប់​គ្រោះទឹកជំនន់​នៅ​ឆ្នាំ២០​២០នេះ សម្តេចបា​នជួយសង្គ្រោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ និងផ្តល់គ្រាប់​ពូជដាំ​ដុះបង្កបង្កើនផ​លឡើងវិញ ឲ្យទាន់​ពេលវេលា ដើម្បីជួយទ្រង់​ជីវភាព​បង្កើន​សុវត្ថិភាពស្បៀង​អាហារឡើង​វិញ។

​​ក្នុងនោះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានធ្វើរបាយការណ៍ថា រដូវវស្សាឆ្នាំនេះ ពីដើមរដូ​វមកមានភ្លៀងខ្លាំង​ល្អ ធ្វើឲ្យការបង្កបង្កើនផលអនុ​វត្តសរុបបានទូទាំងខេត្តចំនួន ២២៣៧៨​៥ហិចតា​ស្មើនឹង​១០៤.៩៣% នៃផែនការប៉ុន្តែមកដល់ខែតុលា មានភ្លៀង​ធ្លាក់ជាប់​គ្នាបង្កជាទឹ​កជំនន់ទឹកភ្លៀង​នៅស្ទឹងស្ទោង ស្ទឹងសែន ​និងស្ទឹងជីនិត ធ្វើឲ្យខេ​ត្តកំពង់ធំ​រងនៅការប៉ះពាល់ដល់ដំណាំស្រូវ លើផ្ទៃ​ដីសរុបចំនួន១៨.៨៥០ហិចតា និងខូចខាតទាំងស្រុងចំនួន១០.៣៣៥ហិចតាស្មើនឹង ១២៣៦៥​គ្រួសារ និងដំណាំបន្លែរួមផ្សំលើផ្ទៃដី៣៤២ហិចតា។

ឯកឧត្តមបញ្ជាក់ថា គ្រួសារដាំដំណាំស្រូវដែលអាចស្ដារឡើងវិញ ដោយ​មានប្រភព​ទឹកស្រោចស្រ​ពចំនួន ៧.៣៩៤ហិចតាស្មើនឹង ៦.៦៥០គ្រួសារ និងអាចធ្វើការស្ដារឡើងវិញបាន ក្នុងខែវិច្ឆិកានេះ និងគ្រួសារមានប្រភពទឹកអាចធ្វើការដាំដុះបន្លែបានចំនួន ៨.៣៨៤ហ្នឹង អាចដាំដុះចាប់ពីខែធ្នូ ២០​២០បាន។

ឯកឧត្តម​បញ្ជាក់ទៀតថា ខេត្តកំពង់ធំ​រងផលប៉ះពាល់​លំនៅដ្ឋានប្រជាពលរដ្ឋ១១៦៩៥ខ្នង និងប​ណ្ដា​ល​ឱ្យស្លាប់មនុស្ស៨នាក់ និងរងការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន៖ផ្លូវកៅ​ស៊ូ៩.​៧០០ម ផ្លូវគ្រួសក្រហម ៥.៣៨៥០ម លូ៩កន្លែង និងស្ពាន៣កន្លែង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2866 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50573 នាក់
ខែនេះ :
509006 នាក់
3 ខែនេះ :
1048865 នាក់
សរុប :
17643958 នាក់