ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តសៀមរាប បើក​កិច្ចប្រជុំត្រៀមរៀបចំ ​ព្រឹត្តិការណ៍កីឡារត់ប្រណាំង ​ចម្ងាយឆ្ងាយអង្គរ Angkor Ultra Trail លើកទី៥
Fr,10 Januar 2020 (Time 04:06 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 434នាក់)


ខេត្តសៀមរាប៖ឯក​ឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិ​ការក្រសួងទេសចរណ៍ ​លោក ពៅ ពិសិដ្ឋ អភិបាល​រង​ខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈ​អភិបាលខេត្តសៀមរា​ប នៅ​ព្រឹកថ្ងៃសុក្រ ១ រោច ខែ​បុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ២០២០ បានដឹកនាំ​កិច្ចប្រជុំ ដើម្បី​ត្រៀមរៀប​ចំព្រឹត្តិការ​ណ៍​កីឡារត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​អង្គរ Angkor Ultra Trail លើកទី៥ ដែលប្រព្រឹត្តទៅនា​ថ្ងៃសៅរ៍-អាទិត្យ ទី ១៨-១៩ ខែ មករា ឆ្នាំ ២០២០ ខាងមុខនេះ នៅបរិវេ​ណលាន​ជល់ដំរីខេត្តសៀមរាប ដោយ​មានការ​អញ្ជើញចូលរួមពី លោក លោ​កស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភា​ពពាក់ព័ន្ធ​។

សម្រាប់ព្រឹត្តិការណ៍រត់​ប្រណាំងចម្ងាយឆ្ងាយលើកទី ៥ ឆ្នាំ២០២០នេះគឺជាខួប៥ឆ្នាំ នៃព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ ដ៏មានសារ:សំខាន់ក្នុង​ការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិអោយ​មកចូលរួម​ប្រគួត និងទស្សនាច្រើនកុះករនៅ​ខេត្តសៀមរាប លើវិញ្ញាសារចំនួន៥ រយះចំងាយ
១ /ចំងាយ ១២៨km
២/ចំងាយ ៦៤ km
៣/ចំងាយ ៤២ km
៤/ចំងាយ ៣២ km
៥/ចំងាយ ១៦ km
ព្រឹត្តិការណ៍នេះក្រសួងទេសចរណ៍ និងគណះកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន រៀបចំបង្កើនគុណភាព និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនដល់ ភ្ញៀវ និងកីឡាករ កីឡាការីនីទាំងអស់ដែរមកចូលរួមអោយទទូលបានភាពកក់ក្តៅ និងសប្បាយរីករាយផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7238 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
104922 នាក់
ខែនេះ :
514952 នាក់
3 ខែនេះ :
1135844 នាក់
សរុប :
17742580 នាក់