ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅ​សាលាដំបូងខេត្ត ពាក់ពន្ធ័ករណីលួច​ប្រាក់
Fr,09 Oktober 2020 (Time 05:35 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 365នាក់)


ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីទទួល​បានព័ត៌មានពីប្រជាព​លរដ្ឋ ថាមានករណីលួច កម្លាំងកងរាជ​អាវុធហត្ថ ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង ប៉ោយ​ប៉ែត​ បាន​ចុះដល់កន្លែងកើតហេតុ ធ្វើការនាំខ្លួនជនសង្ស័យម​កកាន់មូលដ្ឋានអាវុធហត្ថក្រុង​ដើម្បីធ្វើការសាកសួរ​កាលពីវេលាម៉ោង០៨​ព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចតូប​លក់ចា​ប់​ហួយ​មុខវត្តផ្សារក​ណ្ដាល ស្ថិតក្នុងភូមិ/សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

លោកវរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង បាន​ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ​ឈ្មោះ វង់ សុវត្ថិ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ បានធ្វើសកម្មភាពប​ន្លំលួចប្រាក់​របស់ជនរងគ្រោះឈ្មោះ ស្រី វិច តែត្រូវជនរងគ្រោះ និងអ្នក​នៅក្បែរនោះឃើញទាន់ ក៏ឃាត់ខ្លួន​ហើយរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។

ក្រោយពីសមត្ថកិច្ចសួរចម្លើយ ជនសង្ស័យបានឆ្លើយ​សារភាពថា ខ្លួនពិតជាមានចេត​នាចូលលួច​ប្រាក់ របស់ជនរងគ្រោះពិតប្រាកដ​មែន ដោយខ្លួនប​ន្លំធ្វើជា​ទិញទឹកផ្លែឈើ​មួយកំប៉ុង ហើយដើ​រចេញមក​ឈរមុខតូប ដើម្បីឆ្លៀតឱកា​សពេលជ​នរងគ្រោះកំពុងតែលក់ ខ្លួនចូលលួច​ប្រាក់ក្នុង​ធុងនោះតែម្ដង ប៉ុន្តែត្រូវ​ម្ចាស់ឃើញទាន់ហើយចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្ដង។ដោយផ្អែកលើ​ចម្លើយសារ​ភាព និងមានសាក្សីផ​ងនោះ ជនសង្ស័យត្រូវ​បានកម្លាំងជំនាញអាវុធហត្ថក្រុង កសាងសំ​ណុំ​រឿង​បញ្ជូនទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត។បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅសា​លាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9909 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
100778 នាក់
ខែនេះ :
517775 នាក់
3 ខែនេះ :
1118413 នាក់
សរុប :
17720618 នាក់