ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាវុធហត្ថខេត្តបន្ទាយមានជ័យ ​បញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការដើម្បីបន្តនិតិវិធី ពាក់ពន្ធ័ក​រណី​គ្រឿងញៀន
Do,08 Oktober 2020 (Time 08:13 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 428នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យចំនួន២នាក់ ដែលជាប់ពាក់ពន្ធ័ទៅនឹងក​រណី​គ្រឿងញៀន ត្រូវ​បាន​ប​ញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ប​ញ្ជូនទៅ​សាលាដំបូងខេត្ត ដើ​ម្បីបន្តនិតិវិធីច្បាប់ ប​ន្ទាប់ពីធ្វើការសាកសួ និងក​សាងសំណុំរឿង។


សូមជំរាបដែរថា ជនសង្ស័យទាំង២នាក់​ ដែលជាប់ពាក់ពន្ធ័​ករណីរក្សាទុក និងប្រើប្រាស់​ដោយខុស​ច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំ​ដោយ​លោកវរសេ​នីយ៍​ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការអាវុធហត្ថក្រុង​ ចាប់ឃាត់ខ្លួនបាន​កាលពីវេលាម៉ោង១៤ និង៤៥​នាទីថ្ងៃទី០៧ ខែ​តុលា ឆ្នាំ២០២០ នៅចំណុចផ្សាររាត្រី ស្ថិតក្នុងភូមិ/សង្កាត់ព្រះពន្លា ក្រុងសិ​រីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីកំណត់មុខសញ្ញាបាន។

ក្រោយពីឃាត់ខ្លួន កម្លាំងដកហូតបាននូវសម្ភារៈវត្ថុតាងមួយចំនួនរួមមាន៖ គ្រឿងញៀន​មេតំហ្វេតា​មីន​ទឹកកក (ម្សៅក្រាមពណ៌សថ្លា) ចំនួន០២កូនថង់កិបទម្ងន់០,៩៥ក្រាម, គ្រឿងញៀនមេតំ​ហ្វេតា​មីន​គ្រាប់ ចំនួន០៣គ្រាប់ ទម្ងន់០,៤២ក្រាម, ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិត​ឆ្នាំ២០២០ ពាក់ស្លាកលេខ បន្ទាយមានជ័យ. 1U-5043 ,និងសម្ភារៈមួយចំនួនទៀត ហើយបញ្ជូ​នទៅ​មូល​ដ្ឋានអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។

លោកវរសេនីត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ចន រាជ ហៅ រក្សា ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ/សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន​ជ័យ​ និងឈ្មោះ រ៉ាត់ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ/សង្កាត់ កំពង់ស្វាយ ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ។ជនសង្ស័យទាំងពីរនាក់ ក្រោយពីកម្លាំងជំនាញអាវុធ​ហត្ថ​ក្រុង​សាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេពិតជា​បានប្រើប្រាស់គ្រឿង​ញៀនពិតប្រាក​ដមែន ដោយឡែកឈ្មោះ ចន រាជ ហៅ រក្សា ឆ្លើយសារភាពថា ខ្លួនគេពិ​តបានទិញគ្រឿង​ញៀនខាងលើនេះ​មករក្សាទុក ដើម្បីប្រើប្រាស់ពិតប្រកដមែន។ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ កម្លាំងជំនាញអាវុធហត្ថក្រុង បានកសាងសំណុំរឿង​បញ្ជូ​នទៅ​បញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10811 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
101680 នាក់
ខែនេះ :
518677 នាក់
3 ខែនេះ :
1119315 នាក់
សរុប :
17721584 នាក់