ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត នាំយក​អំណោយមនុស្សធម៌ ផ្តល់ជូនដ​ល់ចាស់​ជរាគ្មានទី​ពឹងមកពីក្រុងកំពត និងស្រុកទឹកឈូ
Mi,07 Oktober 2020 (Time 07:06 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 348នាក់)


ខេត្តកំពត៖លោកជំទាវ​ លាង ហៃ​ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា អម​ដំណើរ​ដោយលោកជំទាវ លោក លោកស្រី សមាជិក ​សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា មន្ត្រីអនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម នាព្រឹក​ថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជួប​សំណេះសំ​ណាល​សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់​ចាស់ជរាគ្មានទីពឹងចំនួន៥៥គ្រួសារ ក្នុងនោះម​កពី​ក្រុងកំ​ពតចំនួន៤០គ្រួសារ និងស្រុកទឹកឈូចំ​នួន១៥គ្រួសារ នៅទីស្នា​ក់ការសាខាកា​កបាទ​ក្រហម​កម្ពុជា ខេត្តកំពត។

នាឱកាសនោះ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំមកនូវ​ប្រសាសន៍​ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម​ ជាវ តាយ ប្រធានគណៈកម្មាធិការសាខា និង ពីសម្តេច​កិត្តិ​ព្រឹទ្ធប​ណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលស​ម្តេចតែងតែ​គិតគូរពីសុខទុក្ខរ​បស់បងប្អូនប្រជាពលរ​ដ្ឋជួបការលំបាក អ្នកមា​នជំងឺ ជនងាយរងគ្រោះ ជនរង​គ្រោះ​ដោយគ្រោះមហន្តរាយផ្សេងៗ និងចាស់ជរា​គ្មានទីពឹង ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិ​សាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត។

ក្នុងនោះ​លោកជំទាវបានអំពាវនាវដល់ប​ងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តវិធី កាត់បន្ថយហា​និភ័យ​ពីការឆ្លងជំ​ងឺកូ​វីដ១៩ (Covid-19)​ ដូចជា​៖
១-លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត​ ឬទឹកអាល់កុលលាងដៃ​ ឬអាល់កុលហ្សែល​។
២-ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់​ដោយប្រើកែង​ដៃ ឬក្រដាសអនាម័យ រួចបោះចោ​លក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ។
៣-ជៀស​វាងប៉ះពា​ល់ជិតស្និត​ជាមួយអ្នក​ដែលមានគ្រុនក្តៅ ក្អក ឬផ្តា​សាយ។
៤-ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។
៥-បរិភោគអាហារចម្អិនឆ្អិនបានល្អ។
៦-​ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។ករណីស​ង្ស័យ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ១១៥ ដោយឥតគិតថ្លៃ។

អំណោយផ្តល់ជូនរួមមាន៖អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ស្កសរ១គីឡូក្រាម ក្រមា១ អាវយឺត១កញ្ចប់ និងថវិកាចំនួន៤ម៉ឺនរៀលក្នុងម្នាក់ ព្រមទាំងមានរៀប​ចំកម្មវិធីពិសារអា​ហារសមគ្គីជូ​នដល់លាកយាយ លោកតា ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4680 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
97048 នាក់
ខែនេះ :
512752 នាក់
3 ខែនេះ :
1121436 នាក់
សរុប :
17726200 នាក់