ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ដោយសារ​មានជំងឺប្រចាំកាយស្រាប់ នៅពេលដែល​សមត្ថកិច្ច​ចុះ​ល្បែងស៊ីសង អ្នកកា​ន់មេអា​ប៉ោងម្នាក់ បាន​គាំងបេះ​ដូងស្លាប់ ខណៈរតគេច
Di,06 Oktober 2020 (Time 06:05 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 361នាក់)


ខេត្តបន្ទាយមានជ័យ៖នៅពេលកម្លាំង​សមត្ថកិច្ច​នគរបា​លប៉ុស្តិ៍​រដ្ឋបាល និងអធិការដ្ឋា​នស្រុកចុះទៅ​បំ​បែក​បនល្បែង មួយកន្លែង​នៅ​ចំណុចវាល​ស្រែ​ត្រពាំង​ច្រាំង ស្ថិតនៅ​ខាងលិចភូមិផ្គាំចម្ងាយកន្លះគីឡូ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាល​ពីរ​សៀល ថ្ងៃទី០​៥ ខែតុលា ឆ្នាំ២០២០ អ្នក​កាន់មេ​អាប៉ោងម្នា​ក់បានរត់ ហើយ​គាំ​ងបេះដូង​ស្លាប់​មួយ​រំពេច ដោយសា​រតែបុរ​សរូប​នោះ​មានជំងឺបេះដូងប្រចាំកាយ។

ប្រភពព័ត៌មានបាន​ឲ្យដឹងថា នៅពេលសមត្ថកិច្ចចុះបង្ក្រាបក្រុមអ្នកលេងអ្នកចាក់ និងមេអាប៉ោង ជា​អ្នកបាញ់អាប៉ោងបាននាំគ្នារត់គេចខ្លួន ខ្លះធ្លាក់ក្នុងទឹកប្រហែល៥០ម៉ែត្រ។​ស្របពេលនោះឈ្មោះ នៅ ដារ៉ា ជាអ្នកកាន់មេអាប៉ោង ដែលមានជំងឺបេះដូងស្រាប់ផងក៏រត់រហូតគាំងបេះដូងដួលសន្លប់ នៅលើភ្លឺស្រែពេលនោះកងកម្លាំងសមត្ថកិច្ចនគរបាលបានជួយសង្គ្រោះ និងសែងជនរងគ្រោះ​គ្រោះទៅកាន់មណ្ឌល​សុខភាពឃុំសឹង្ហដែរ តែនៅវេ​លាម៉ោង៤រសៀលថ្ងៃដដែលនោះ លោកវេជ្ជ​បណ្ឌិត នៃមណ្ឌលសុខភាពបានធ្វើការពិនិត្យ ហើយប្រាប់វិញភ្លាមៗថា ជនរងគ្រោះបានបាត់បង់​ជីវិតទៅហើយ។ករណីនេះជនរងគ្រោះទំនងភ័យខ្លាចសមត្ថកិច្ចចាប់ខ្លួន ក៏រត់រហូតគាំងបេះដូងដួល សន្លប់ និងបណ្តាលឲ្យបាត់បង់ជីវិតតែម្តង ។

សមត្ថកិច្ចអះអាងថា អ្នកលេងល្បែងស៊ីសង អាប៉ោងគ្រាន់តែឃាត់ខ្លួន ដើម្បីធ្វើការអប់រំតែប៉ុណ្ណោះ មិនមានគោលការណ៍ចាប់ដាក់គុកនោះទេ ប៉ុន្តែក្រុមអ្នកញៀនល្បែងខាងលើបានរត់លូនម្តង​គេច​ទៅក​ន្លែងនេះ ម្តងគេចទៅកន្លែងនោះ ពិសេស​រដូវវស្សាចឹង ពួកគាត់​បានពួន​លេងក្រោម​ម្លប់ឈើ​លើភ្លឺស្រែ ហើយដាក់​ប្រ​មោយអ្នក​យាម ដើម្បីចាំ​មើលផ្លូវសមត្ថកិច្ចផងដែរ។តែលើកនេះ សមត្ថកិ​ច្ចបានស្ទាក់​មុខ ស្ទាក់ក្រោយហើយ ក៏ដេញអ្នកញៀនល្បែងដែល​រត់កាត់ទឹកវាលស្រែមិនទាន់ ប៉ុន្តែ ដោយអ្នកលេងល្បែងនោះគាត់ភ័យពេករត់ រហូតគាំងបេះ​ដូងដួលស្លាប់តែម្តង។
សពត្រូវបានប្រគល់​ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9741 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
100610 នាក់
ខែនេះ :
517607 នាក់
3 ខែនេះ :
1118245 នាក់
សរុប :
17720450 នាក់