ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រុមសមាជិកព្រឹទ្ធសភា រៀបចំពិធីសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​សាលា​ខេត្តបន្ទាយ​មានជ័យ
Di,06 Oktober 2020 (Time 02:14 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 309នាក់)


ខេត្តបន្ទាយមានជ័យ៖នាព្រឹកអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង​ថ្ងៃ​ទី០៦ ខែតុលា ឆ្នាំ២០២០ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភា និងគណៈ​ប្រតិភូអមដំណើរ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណះអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអ​ធិបតីក្នុងពិធីសំណេះសំណាល ក្រុមសមាជិកាព្រឹទ្ធសភាជាមួយសមាជិការក្រុមប្រឹក្សាឃុំ សង្កាត់។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកសមាជិការក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងអស់លោក លោកស្រី សមាជិក សមាជិកា មកពីបណ្ដាឃុំ សង្កាត់ក្នុងខេត្តប្រមាណជាង១០០នាក់ផងដែរ។

ក្នុងឱកាស​នោះដែរឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រ​សាសន៍ថា ចាប់ពីការផ្ទុះរីករាលដាលនូវជំងឺកូវីដ១៩ លើពិភពលោក ព្រះរាជាណាចក្រ​កម្ពុជាក៏ដូច​ជាខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព កងកម្លាំងប្រ​ដាប់អាវុធ មានការយកចិត្តទុកដាក់ខ្លាំង ដោយបានសហ​ការយ៉ាងស្និតជាមួយមន្ទីរសុ​ខាភិបាល​នៃរដ្ឋ​បាលខេត្ត ក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវបទបញ្ជារបស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាសេចក្តី​ណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។បា​នរៀបចំផែនការ បង្កើតគណៈកម្មាធិការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅថ្នាក់ខេត្ត ក្រុង ស្រុក និងក្រុម​ការ​ងារឃុំ សង្កាត់។

ជាងនេះទៅ​ទៀត​បានបង្កើតគណៈកម្មាធិការចំពោះ​កិច្ចមណ្ឌលត្រួតពិនិត្យសុខភា​ពច្រកទ្វារអន្តរជា​តិប៉ោយ​ប៉ែត ដោយចាត់តាំងក្រុមការងារថ្នាក់ខេត្ត ដើម្បីទទួលនិងដឹក​ជញ្ជូនប្រជាពលរដ្ឋ​វិលត្រល​ប់ពី​ប្រទេថៃផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3779 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
96147 នាក់
ខែនេះ :
511851 នាក់
3 ខែនេះ :
1120535 នាក់
សរុប :
17725299 នាក់