ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មនុស្ស៣នាក់ ក្នុងនោះមានព្រះសង្ឃ១ អង្គ ត្រូវសាពស់ចឹក តែនៅកន្លែងផ្សេងគ្នា យប់តែមួយ
Mo,05 Oktober 2020 (Time 07:17 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 371នាក់)


ខេត្តបន្ទាយមានជ័យ៖កាលពីយប់ ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២០ មានករណីសត្វពស់ចឹក​មនុស្ស៣​នាក់​ក្នុង​នោះព្រះសង្ឃ១អង្គផងដែរ នៅកន្លែងផ្សេងពីគ្នាត្រូវបានគ្រូ​ពេទ្យដឹកតាមរ​ថយន្តយក​មកមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់គ្មានអ្នកស្លាប់នោះឡើយ។នេះបើតាម​ការអះអាងរបស់​លោក​វេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាតប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ។

លោកវេជ្ជប​ណ្ឌិត ឡេច័ន្ទ សង្វាតបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនរងគ្រោះមានឈ្មោះ​តេជគុណ​ព្រះនាម ចាន់ មករា ព្រះជន្ម១៨ វស្សា គង់នៅវត្តជប់វារី ចូលមកដល់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ នៅម៉ោង១៨និង១៣នាទី ត្រូវពស់ចឹក នៅត្រង់មេជើង និងម្រាមជើង ស្តាំ នៅពេលនិមន្តចុះពីកុដ តែមិនស្គាល់ប្រភេទពស់ចឹកទេតាមការពិនិត្យ និងតាមធ្វើការសន្និដ្ឋានរបស់គ្រូពេទ្យពស់ប្រហែល គ្មានពិសចឹកហើយសុខភាព ព្រះសង្ឃ មានភាពធូរស្បើយ ជាធម្មតា។ ទី២-ឈ្មោះ មាឌ សុវត្ថិ ភេទ​ប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិ ជប់វ៉ារី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះចូលមក​ដល់មន្ទីរពេទ្យ​ព្រះនេ​ត្រព្រះ នៅម៉ោង ១៨និង៤៥នាទី ត្រូវពស់ចឹកត្រង់ជើងឆ្វេង នៅពេលទៅ ចាប់សត្វកណ្តូប នៅវាលស្រែ នៅចំណុច ពាមស្រមោច ហើយសាម៉ី ខ្លួនមិនស្គាល់ ប្រភេទពស់ចឹកទេតាមការពិនិត្យ ឃើញមានសញ្ញា ដូចជាហើម នៅកន្លែងខាំ និងឈឺកន្លែងខាំ មិនមានហូរឈាមកន្លែងខាំ និងវិបត្តិ ប្រពន្ធ័ប្រសាទទេ ការធ្វើតេស្តឈាមកក ឃើញថា ឈាមមិនកកទេ ជាការសន្និដ្ឋាន របស់ក្រុម​គ្រូពេទ្យតាមរោគសញ្ញាជាពស់ជាប្រភេទ ពស់មានពិសដូចជា ពស់ស្រកាចាស់ ឬ ខៀវជាដើម ដោយបានប្រើប្រាស់ Vaccin ពួក Hematopolly valentines ចាក់អស់០៤ដបចំពោះ ស្ថានភាព អ្នកជម្ងឺ មានសភាពធូរស្រាល ជាធម្មតា តែតបន្តការតាមដានជាប្រចាំ។ ទី៣-ឈ្មោះ សំ លីង ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិសលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះចូលមកដល់​មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ នៅម៉ោង ២០:០០ ពស់ចឹកចំជើង ខាងឆ្វេង នៅពេលទឹកក្នុងវាលស្រែ តែគាត់មិនស្គាល់ប្រភេទ ពស់ចឹកទេតាមការពិនិត្យនៅពេលចូលមកពេទ្យ ឃើញមានរោគសញ្ញា សំខាន់ៗអ្នកជម្ងឺ ពិបាកដកដង្ហើម ងងុយដេក ទន់ត្របកភ្នែក ទន់ដៃជើង ឈឺពោះហើម និងជាំកន្លែងខាំជាការសន្និដ្ឋាន របស់ក្រុមគ្រូពេទ្យជាករណី ពស់មានពិសដូចជាពស់ពស់វែក ឬ ពស់វែកស្រង៉ែ ឬពស់វែកក្របីជាដើម ដោយត្រូវប្រើប្រាស់ Vaccin Neuro-pollyvallent អស់១០ដប និង បន្ទាប់ពីមានភាពធូរស្រាលខ្លះ បានបញ្ជូនមកធ្វើការសង្គ្រោះ និងតាមដានបន្ត នៅមន្ទីរពេទ្យ​ខេត្ត មិត្តភាព ជប៉ុនមង្គលបូរីចំពោះ ស្ថានភាព បានធូរស្រាល និងអាចហូប បបរបាន និងកំពុងបន្ត​ការតាមដាន។

ក្នុងនោះលោកឡេច័ន្ទសង្វាតធ្វើការអំពាវនាវ និងសំណូមពរ ចំពោះបងប្អូន ប្រជាពលរដ្ឋទាំងអស់​មេត្តា​ប្រុង​ប្រយ័ត្ន ក្នុងការដើរហើរ ពេលយប់ពិសេសមុខរបរ ចាប់កណ្តូប ចង្រិត នៅពេលយប់ ក្នុងព្រៃ ឬមានស្មៅស៊ុបទ្រុប ត្រូវប្រុងប្រយត្ន័ខ្ពស់ និងករណីមានពស់ចឹក ត្រូវប្រញាប់បញ្ជូនមក​កាន់ម​ន្ទីរពេទ្យដែលនៅជិតផ្ទះ​ឲ្យបានលឿនជាទីបំផុតដើម្បីសង្រ្គោះឲ្យបានទាន់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
896 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
93264 នាក់
ខែនេះ :
508968 នាក់
3 ខែនេះ :
1117652 នាក់
សរុប :
17722416 នាក់