ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាល​ខេត្តកណ្តាល បើកកិច្ចប្រជុំ​ផ្សព្វផ្សាយលទ្ធផលកា​រងារ ត្រួតពិនិត្យគ្រឿង​ញៀនឆមាសទី១ និងលើកទិស​ដៅការងារឆមា​សទី២ ឆ្នាំ២០២០
Mo,05 Oktober 2020 (Time 07:01 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 348នាក់)


ខេត្តកណ្តាល៖ក្នុងកិច្ចប្រជុំបូកសរុបល​ទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើក​ទិសដៅការ​ងារឆមាសទី២ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២​០២០ នៅសាលាខេ​ត្ត​កណ្ដាល អភិបាលរងខេត្តកណ្ដាល លោក​ គីម រិទ្ធី បានស្នើអោយគណៈកម្មការគ្រឿងញៀនខេត្តកណ្តាល ត្រូវយក​ចិត្តទុកដាក់ការ​ឃោសនាអប់រំប្រ​ជាពលរដ្ឋឱ្យបានយល់ដឹងពីគ្រោះថ្នាក់ នៃការ​ប្រើប្រាស់​គ្រឿងញៀន​តាមរយៈការចុះមូ​លដ្ឋានផ្ទាល់ និងត្រូវបន្តការតាមដាន និងក្ដោបក្តាប់នូវមុខ​សញ្ញាប្រើ​ប្រាស់ និងមុខសញ្ញា​ជួញដូរឱ្យបាន​ជាប់នៅនឹងដៃ ដើម្បីជាមូលដ្ឋាន ក្នុងការបង្ក្រាប​បានទាន់ពេ​ល​វេលា ដើម្បី​ឈានទៅបង្ក្រាបនៅ​លើសមរភូមិ នៃការជួញដូរគ្រឿង​ញៀនឱ្យសម្រេចបានជោគជ័យ។

ក្នុងនោះលោក​អភិបាល​រងខេត្ត បន្តថា ដើម្បីឈាន​ទៅបង្ក្រាបនៅលើសមរភូមិ នៃការជួញដូរគ្រឿង​ញៀនឱ្យសម្រេច​បានជោគជ័យ គណៈកម្មកា​រគ្រឿងញៀនខេត្តកណ្តាល និងអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវប​ន្តការតាមដាន និងក្ដោប​ក្តាប់នូវមុខសញ្ញា ប្រើប្រាស់​នឹងមុខសញ្ញាជួញ​ដូរឱ្យបាន​ជាប់​នៅនឹងដៃ ដើម្បីជាមូលដ្ឋាន ក្នុងការបង្ក្រា​បបានទាន់ពេលវេលា។បន្តតាមដា​នសកម្មភា​ពឧក្រិដ្ឋជនជួញ​ដូរគ្រឿង​ញៀននៅក្នុងមូលដ្ឋាន ជាប់ជាប្រចាំ និងចាត់វិធាន​ការបង្ក្រាបឱ្យ​បានទា​ន់ពេល​វេលា និងធ្វើការអ​ប់រំផ្សព្វផ្សាយ នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព គោលនយោ​បាយ គ្មានការដាំដុះ ការផលិត ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

ឯកឧត្តមនា​យឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខា​ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿង​ញៀន បានកោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ប្រធានលេខាធិ​ការដ្ឋានគណៈក​ម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្តកណ្តាល បានរួមគ្នាទប់ស្កាត់ និងប្រឆាំងនូ​វបទល្មើស​ឧក្រិដ្ឋ នៃការជួញដូរ និងការប្រើប្រាស់​គ្រឿងញៀន ពីសំណាក់ឧក្រិដ្ឋជន នៅក្នុងទឹ​កដីនៅ​ខេត្តកណ្តាល បានលទ្ធផលល្អ និងបន្តអនុវត្តវិធានការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៥ របស់រាជរដ្ឋាភិបាលឱ្យ​សម្រេចបានលទ្ធផលល្អប្រសើរ និងរួមគ្នាទប់ស្កាត់ ការចែកចាយ ការធ្វើចរា​ចរគ្រឿងញៀន​ខុសច្បាប់នៅក្នុងមូលដ្ឋាន និងទប់ស្កាត់ ការធ្វើចរាចរណ៍ ការជួញដូរ​គ្រឿងញៀន​គ្រប់ប្រភេទ និងផ្សព្វផ្សាយ អ​ប់រំផលប៉ះពា​ល់ដោយសារគ្រឿងញៀនឱ្យបានទូលំទូលាយ នៅតាមមូល​ដ្ឋាន មន្ទីរអង្គភាព ស្ថាប័ននានាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
473 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
92841 នាក់
ខែនេះ :
508545 នាក់
3 ខែនេះ :
1117229 នាក់
សរុប :
17721993 នាក់