ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអភិបាលខេត្ត​ព្រះសីហនុ អមដំណើរដោយមន្ត្រីជំនាញ អញ្ជើញ​ចុះពិនិត្យ​ហេដ្ឋារច​នាសម្ព័ន្ធ​ តាម​ផ្លូវក្រុង​ទាំង៣៤ខ្សែក្នុងខេត្ត
Mo,05 Oktober 2020 (Time 11:17 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 368នាក់)


ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាល​ព្រឹ​កថ្ងៃ​អាទិត្យ ២រោច ខែអស្សុជ ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២០ បានដឹក​នាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវក្រុងទាំង៣៤ខ្សែ ក្នុងខេត្ត​ព្រះសីហនុ។

ក្នុងឱកាសនោះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈ​អភិបាល​ខេត្ត​សៀមរាបផងដែរ។ក្នុងដំណើរអញ្ជើញចុះពិនិត្យល​ទ្ធផលការស្ថាបនាផ្លូវក្រុង ទាំង៣៤ខ្សែ ក្នុង​ខេត្ត​ព្រះ​សីហនុនេះដែរ ឯកឧត្តម​ គួច​ ចំរើ​ន​ អភិបាលខេត្តព្រះសីហនុ បានធ្វើការចែករំលែក​បទពិ​សោធន៍​ ក្នុង​ការស្តារហេដ្ឋារចនាសម្ព័ន្ធក្រុងព្រះសីហនុឡើ​ងវិញ​ក្នុងខេត្តព្រះសីហនុជូន ឯកឧត្ដម​ ទៀ​ សីហា​ អភិបាលខេត្តសៀមរាប។

សូមជម្រាបថា តាមការគ្រោងទុក ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀ​បចំដែន​ដីនគរូប​នីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ​សមុទ្រក​ម្ពុជា នឹងអញ្ជើញត្រួ​តពិនិត្យលទ្ធផលនៃការស្ថាបនាផ្លូវ ក្រុងចំនួន ៣៤ខ្សែ ទៅខេត្តព្រះ​សីហ​នុ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4716 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
97084 នាក់
ខែនេះ :
512788 នាក់
3 ខែនេះ :
1121472 នាក់
សរុប :
17726236 នាក់