ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីសាលាគំរូ និងសាលា​មេត្រី បរិស្ថានក្នុង​ខេត្តព្រះសីហនុ
Sa,03 Oktober 2020 (Time 05:24 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 475នាក់)


ខេត្តព្រះសីហនុ៖លោក ជំទាវ ឃួន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង​លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ កាលពី​ព្រឹកថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ អញ្ជើញ​ជាអធិបតី​ក្នុងកិច្ច​ផ្សព្វផ្សាយ​ស្តីពីសាលាគំរូ និងសាលាមេត្រីបរិស្ថានក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួ​មពីលោកជំទាវ​សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ លោកនាយក នាយិការ និងលោកគ្រូ អ្នកគ្រូផងដែរ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តមាន​សាលា​ចំនួន១០១ មត្តេយ្យ១ បឋមសិក្សា៧២ អនុវិទ្យាល័យ១៨ វិទ្យាល័យ៩ និងសាលាគរុកោសល និងវិក្រឹ​តការ១។គោលបំណង​នៃសាលាគំរូ សាលាមេត្រីបរិស្ថានត្រូវបានធ្វើការផ្សព្វផ្សាយ ឆ្លើយត​បទៅ​នឹងចតុស្តម្ភនៃការ​អប់រំរបស់ក្រសួង ឱ្យសិស្សមានចំណេះ​ដឹង ចំណេះ​ធ្វើមានឥរិយាបថល្អ ចេះ​យោគយល់អធ្យាស្រ័យគ្នា ប្រកបដោយសេចក្ដីសុខ និងមានការអភិវឌ្ឍផ្នែកចំណេះដឹង ។

លោក ឈិន សេងងួន អភិបាលរងខេត្តព្រះ​សីហនុ មានប្រសាសន៍ថា គោលដៅសាលារៀនគំរូ សាលាមេត្រីបរិស្ថាន ត្រូវបានកំ​ណត់ដោយសួចនាករ ដើម្បីធ្វើការប្រកួតប្រជែងជាមួយថ្នាក់ជាតិ ពាន​រង្វាន់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ម្យ៉ាងទៀត​ឆ្លើយតបនឹងការអប់រំ​នៅសតវត្សទី២១ គឺអប់រំសិស្សឱ្យមានវិជ្ជាស​ម្បទា បំណិនសម្បទា និងចរិយាសម្បទាព្រោះសាលាជាថ្នាលបណ្តុះចំណេះដឹង ចំណេះធ្វើ លោកនាយក នាយិការត្រូវ​រៀនសូត្រពី​កន្លែងផ្សេងដើម្បីប្រែក្លាយសាលាទៅជាសាលាគំរូ សាលាមេត្រីបរិស្ថាន យើងត្រូវមាន​ឆន្ទ:ក្នុងកាទទួលខុសត្រូវ និងតម្លាភាពជាគំរូល្អដល់សិស្សហើយអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធចូលរួ​មគាំ​ទ្រត្រួតពិ​និត្យវាយតម្លៃការគ្រប់គ្រង ប្រកបដោយការទទួលខុសត្រូវ។

លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ប្រទេស​ជឿនលឿនត្រូវការធនធានមនុស្សផ្នែកវិន័យ និងការអប់រំការបណ្តុះបណ្តាល​ធនធានមនុស្ស ទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន។
លោកជំទាវ ក៏បានកោតសរសើររដ្ឋបាលខេត្ត តែងតែជួយលើការងា​រអប់រំហើយ​ការផ្សព្វផ្សា​យស្តីពីសាលាគំរូ សាលាមេត្រីបរិស្ថាននៅខេត្តព្រះសីហនុ ដោយជ្រើសរើសយកសាលាចំនួន២០ ក្នុងចំណោ​មសាលា១០១ ធ្វើការប្រឡង ប្រណាំង ដូច្នេះលោកនាយក នាយិការត្រូវមាន​គំនិតឆ្នៃប្រ​ឌិត​នៃ​សក្ខុវិស័យប្រកបដោយការទទួលខុសត្រូវ មានតម្លាភាព ត្រួតពិនិត្យតាមដាន វាយតម្លៃក្នុងកា​រចូលរួម​ប្រកួតប្រជែងពានរង្វាន់សម្តេចតេជោមាន៥​ចំណុចសំខាន់: ភាព​ស្អាត មានរបៀប សុភាព​រាប​សារ ទៀងពេល និងមានសមាធិរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1340 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
99774 នាក់
ខែនេះ :
550941 នាក់
3 ខែនេះ :
1128675 នាក់
សរុប :
17810483 នាក់